ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូទាក់ដៃចង្កូតគ្នាខ្ទាតចូលក្រោមរថយន្តធុនធំកិនស្លាប់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូទាក់ដៃចង្កូតគ្នាខ្ទាតចូលក្រោមរថយន្តសណ្ដោងរ៉ឺម៉កកិនស្លាប់នៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងកាលម៉ោង៩យបថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ ក្បែរផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KK-5667 ធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅទិសដៅពីលិចមកកើតខណ:មកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតជិះស្របគ្នាបណ្ដាលឲ្យដួលខ្ទាតចូលក្រោមរថយន្តសណ្ដោងរុឺម៉កម៉ាក FUSO ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ3A-7224មកពីក្រោយកិនជនរងគ្រោះស្លាប់នៅនឹងកន្លែង រីឯម៉ូតូមួយទៀតរបួសស្រាលឃើញសភាពមិនស្រួលលើកម៉ូតូជិះចេញទៅបាត់ ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចឃាត់យកទៅសាកសួរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖