ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វាយបកទៅនឹងការរិះគន់ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២៤

ចែករំលែក៖

ខ្សែប្រយុទ្ធ Harry Kane បានវាយបកទៅលើអតីតកីឡាករជម្រើសជាតិអង់គ្លេស ចំពោះការរិះគន់យ៉ាងខ្ពើមរអើមចំពោះទម្រង់លេងរបស់ក្រុមនៅ Euro 2024 ដោយនិយាយថា ពួកគេគួរតែចងចាំថា តើវាលំបាកប៉ុណ្ណាក្នុងការលេងសម្រាប់ប្រទេសរបស់ពួកគេ។

អង់គ្លេសបានចាប់ផ្តើមដំណើរស្វែងរករបស់ពួកគេសម្រាប់ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបជាលើកដំបូងជាមួយនឹងការការប្រកួតដ៏ក្តៅគគុកពីរទល់នឹងស៊ែប៊ី, ដាណឺម៉ាក និងការប៉ះគ្នាចុងក្រោយជាមួយស្លូវេនីនៅរាត្រីនេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីអតីតកីឡាករបានប្រែក្លាយអ្នកវិភាគលោក Gary Lineker, Rio Ferdinand និង Alan Shearer ក្នុងចំណោមអ្នកផ្សេងទៀត។

ប្រធានក្រុមអង់គ្លេសរូបនេះបាននិយាយថា “ខ្ញុំតែងតែមានអារម្មណ៍ដូចជាពួកគេមានទំនួលខុសត្រូវ។ ខ្ញុំដឹងថា ពួកគេត្រូវតែស្មោះត្រង់ និងផ្តល់យោបល់ ប៉ុន្តែពួកគេក៏មានទំនួលខុសត្រូវក្នុងភាពជាអតីតកីឡាករអង់គ្លេស ដែលកីឡាករជាច្រើនសម្លឹងមើល ប្រជាជនស្តាប់ពួកគេ ហើយមនុស្សយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយ”។

Kane ដែលបាននិយាយថា គាត់មានកាយសម្បទាពេញលេញចំពេលមានការរំពឹងទុកអំពីរបួសខ្នងដែលរំខានគាត់នៅចុងរដូវកាល Bundesliga បានវាយលុកអ្នកវិភាគដោយកត់សម្គាល់ថា ពួកគេមិនដែលឈ្នះពានរង្វាន់អន្តរជាតិក្នុងអំឡុងពេលអាជីពរបស់ពួកគេ។

Kane បន្តថា “ខ្ញុំនឹងមិនចង់មិនគោរពកីឡាករណាមួយឡើយ ជាពិសេសកីឡាករដែលពាក់អាវហើយដឹងថាលេងឲ្យអង់គ្លេសបែបណា ប៉ុន្តែចំណុចសំខាន់គឺយើងមិនបានឈ្នះអ្វីទេក្នុងនាមប្រទេសជាយូរយារណាស់មកហើយ ហើយកីឡាករទាំងនេះជាច្រើនក៏ជាផ្នែកមួយផងដែរ ហើយពួកគេដឹងថាវាលំបាកប៉ុណ្ណា”។

ថ្វីត្បិតតែពួកគេចាប់ផ្តើមមិនសូវល្អក៏ដោយ អង់គ្លេសនាំមុខក្នុងពូល C មាន៤ពិន្ទុមុនការប្រកួតចុងក្រោយក្នុងពូលនៅរាត្រីថ្ងៃអង្គារនេះទល់នឹងស្លូវេនីនៅទីក្រុង Cologne ៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖