អង់គ្លេសមានក្តីសង្ឃឹមបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃ Euro 2024 ជាមួយនឹងការប្រកួតក្នុងពូលដើម្បីសម្រាក បន្ទាប់ពីអេស្ប៉ាញបានយកឈ្នះអាល់បានី ១-០ កាលពីថ្ងៃចន្ទ។
ជ័យជម្នះសម្រាប់ក្រុមរបស់លោក Luis de la Fuente ក៏មានន័យថា ហូឡង់ និងបារាំង នៅក្នុងពូល D មានលទ្ធភាពបន្តទៅវគ្គ១៦ក្រុមដែរ។ ក្រុមបារាំងមានក្តីសង្ឃឹមខ្ពស់ក្នុងការឡើងទៅឈរលេខ១ក្នុងពូល D បើសិនជាពួកគេឈ្នះប៉ូឡូញនៅរាត្រីនេះ ខណៈដែលប៉ូឡូញបានបរាជ័យ២លើកជាប់ៗគ្នានៅយូរ៉ូឆ្នាំនេះ បានបង្ខំឲ្យពួកគេហាលអាវដោយស្វ័យប្រវត្តិ បើទោះបីយកឈ្នះបារាំងក៏ដោយ។
ក្រុមតោកំណាចអង់គ្លេសបានបញ្ចប់យុទ្ធនាការក្នុងពូល C របស់ពួកគេនៅថ្ងៃអង្គារទល់នឹងស្លូវេនីនៅទីក្រុងខឹឡូន ប៉ុន្តែត្រូវបានធានារួចហើយថា នឹងស្ថិតក្នុងដំណាក់កាលបន្ទាប់។
ក្រុមរបស់លោក Gareth Southgate មាន៤ពិន្ទុបន្ទាប់ពីឈ្នះ ១-០ ទល់នឹងស៊ែប៊ី ហើយបន្ទាប់មកស្មើ ១-១ ជាមួយដាណឺម៉ាក ប៉ុន្តែការបរាជ័យរបស់អាល់បានីបានធានាថា យ៉ាងហោចណាស់ អង់គ្លេសនឹងក្លាយជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតទាំង៤។
អង់គ្លេសនឹងឈ្នះក្នុងពូល C ប្រសិនបើពួកគេយកឈ្នះលើក្រុមស្លូវេនី ខណៈដែលពួកគេនៅតែអាចឡើងមកកំពូលតារាង ប្រសិនបើពួកគេស្មើ ហើយដាណឺម៉ាកបរាជ័យក្នុងការផ្តួលស៊ែប៊ី។
ប្រសិនបើអង់គ្លេសស្មើ ហើយដាណឺម៉ាកឈ្នះ ប្រទេសទាំង២នឹងត្រូវបែងចែកសម្រាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ក្នុងពូល លើភាពខុសគ្នានៃគ្រាប់បាល់សរុប នោះគ្រាប់បាល់សរុបបានស៊ុតបញ្ចូលទី បន្ទាប់មកគិតលើវិន័យពិន្ទុ។
អង់គ្លេសអាចនឹងមិនអាចបញ្ចប់ត្រឹមលេខ៣ក្នុងពូល C ទេ។ ប្រសិនបើអាល់បានីបានយកឈ្នះអេស្ប៉ាញ នោះអង់គ្លេសនឹងត្រូវរង់ចាំរហូតដល់ថ្ងៃអង្គារ ដើម្បីធានាបាននូវវគ្គជម្រុះដ៏មានសក្តានុពលរបស់ពួកគេ ប៉ុន្តែអេស្ប៉ាញ ដែលជាជើងឯកអឺរ៉ុបក្នុងឆ្នាំ១៩៦៤, ២០០៨ និង២០១២ បានបង្ហាញទម្រង់លេងខ្លាំងដោយយកឈ្នះអាល់បានី។
ប្រសិនបើអង់គ្លេសឈ្នះក្នុងពូល ពួកគេនឹងប្រកួតនៅថ្ងៃអាទិត្យ ក្នុងទីក្រុង Gelsenkirchen ទល់នឹងក្រុមចំណាត់ថ្នាក់លេខ៣មកពីពូល D ពូល E ឬពូល F ។
បច្ចុប្បន្ន អូទ្រីស កំពុងឈរនៅលេខរៀងទី៣ ក្នុងពូល D ជាមួយនឹងការប្រកួតមួយជុំទៀត ដែលក្រុមទាំងបួនក្នុងពូល E មាន រូម៉ានី បែលហ្ស៊ិក ស្លូវ៉ាគី និង អ៊ុយក្រែន មាន៣ពិន្ទុ ខណៈសាធារណរដ្ឋឆេក ស្ថិតនៅលេខរៀងទី៣ ក្នុងពូល F ដែលមានពិន្ទុស្មើគ្នា ប៉ុន្តែមាន ភាពខុសគ្នានៃគ្រាប់បាល់ល្អជាង ហ្សកហ្ស៊ី ចំណាត់ថ្នាក់ទី៤។
ប្រសិនបើអង់គ្លេសបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល ខណៈដែលពួកគេនឹងជួបម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងទីក្រុង Dortmund នៅថ្ងៃសៅរ៍។ ប្រសិនបើអង់គ្លេសឈរនៅលេខរៀងទី៤ ក្នុងពូល C ពួកគេនឹងប្រកួតជាមួយក្រុមឈ្នះពូល F ព័រទុយហ្គាល់នៅទីក្រុង Frankfurt នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឬក្រុមឈ្នះពូល E នៅទីក្រុង Munich នៅថ្ងៃអង្គារ ទី២ ខែកក្កដា ៕
(រូបភាព ៖ BBC Sport)