ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន១០ ដូចខាងក្រោម ៖
១- នៅក្នុងសង្គមប្រជាធិបតេយ្យសេរី បក្សនយោបាយតែងតែទាក់ទាក់មកជារឿងធម្មតា = បក្សដែលទាក់គេមិនបានកុំអាក់អន់ចិត្តអី?
២- ការដែលមានសកម្មជនបក្សប្រឆាំងចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី = ធ្វើឲ្យពួកប្រឆាំងភិតភ័យស្លន់ស្លោរនិងខឹងសម្បារយ៉ាងខ្លាំងពីភាពបរាជ័យរបស់ខ្លួន?
៣- វិវាទការងារនៅណាហ្គាវើលអូសបន្លាយ = ដោយសារតែក្រុមកម្មករក្បាលរឹងមួយចំនួនមិនព្រមគោរពនិងអនុវត្តច្បាប់ស្តីពីការងារ។
៤- សម្រាប់ពួកប្រឆាំងបើក្រុមណាប្រឆាំងគេហៅថាជាក្រុមឯករាជ្យ = បើក្រុមណាគាំទ្ររាជរដ្ឋាភិបាលគេថាជាក្រុមមិនឯករាជ្យនិងស៊ីឈ្នួល?
៥- ការផ្សាយគាស់ឈ្នះៗ បើគាស់ទៅមិនឃើញឈ្នះ = ឈប់គាស់ទៅជាកាស្រេចទៅហើយ?
៦- ថាគាស់ឈ្នះ តែបើគាស់ទៅចាញ់ហើយនៅតែគាស់ = គឺជាសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ ហើយកុំស្រែកថាអស់លុយ?
៧- នៅក្នុងរបបប្រជាធិបតេយ្យសេរីហើយការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ = អ្វីៗអាស្រ័យលើគណបក្សនយោបាយ កម្មវិធីនយោបាយក៏ជារបស់គណបក្ស បេក្ខជនឈរឈ្មោះក៏មកពីគណបក្ស ការដឹកនាំក៏អាស្រ័យលើគណបក្ស?
៨- ពីពេលកន្លងទៅសកម្មជនបក្សប្រឆាំងបានផ្តាច់ខ្លួនពីបក្សប្រឆាំងនិងមករួមរស់ជាមួយបក្សកាន់អំណាចជាទ្រង់ទ្រាយតូច = ឥឡូវនេះបានមករួមរស់ជាមួយបក្សកាន់អំណាចជាទ្រង់ទ្រាយធំដល់រយនាក់ដោយហេតុថាដឹងពីកំហុសឆ្គងរបស់ខ្លួននិងភ្ញាក់រលឹកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
៩- ការចូលទៅរករឿងគេដល់ក្នុងផ្ទះរបស់គេហើយបាញ់សម្លាប់មនុស្សដល់ទៅ២នាក់គឺជាអំពើឃាតកម្មដោយគិតទុកជាមុន = មិនមែនជាអំពើឃាតកម្មដោយអចេតនាទេ គួរតែដាក់គុកអស់មួយជីវិតទើបសម?
១០- តាមវីដេអូអ្នកផ្ទះមិនបានប្រតិកម្មខ្លាំងទៅលើ ស្រី ស៊ីណាទេ = តែបើមានការជេរប្រមាថក៏ជាការសមមុខ ស្រី ស៊ីណា ហើយដែលអាងខ្លួនជាឧកញ៉ាបែជាពាក់ស្បែកជើងចូលទៅក្នុងផ្ទះគេដោយអសីលធម៌ សមមុខឲ្យគេជេរហើយ? ៕

ដោយ ៖ សិលា


ចែករំលែក៖