ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកងរាជអាវុធហត្ថធ្វើការបង្ក្រាប ជនជាតិ ឥណ្ឌូនេស៊ី ២ ក្រុមដែលផ្ទុះប្រើហិង្សា វ៉ៃតប់គ្នា ចាប់ឃាត់បានជាង ៣០ នាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ជនបរទេស២ក្រុមបើកឆាកប្រយុទ្ធគ្នាដូចរឿងចិនហុងកុង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងគឃ្លើនជាមួយសមត្ថកិច្ច និងអាជ្ញាធរ ។ 

សូមបញ្ជាក់ថា ៖ មន្ត្រីកងរាជអាវុធហត្ថធ្វើការបង្ក្រាប ជន ជាតិ ឥណ្ឌូនេស៊ី ២ក្រុម ដែលផ្ទុះប្រើហិង្សា វ៉ៃតប់គ្នា ចាប់ ឃាត់ខ្លួនបានជាង ៣០ នាក់ ។ ក្នុងប្រតិបត្តិការនេះ បានធ្វើ ឡើង នៅវេលាទៀបភ្លឺ ចូលថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤ នៅ ចំណុច កន្លែងកម្សាន្ត ស្ទូចត្រី យីហោ កូ ឌិន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

សូមបញ្ពាក់ថា ៖ ក្រោយមាន ជនជាតិបរទេស ដែលជា ជនជាតិ ឥណ្ឌូនេស៊ី និង មាន លាយឡំ ដោយ ជនជាតិចិន ២ ក្រុម ប្រមាណជិត ៥០ នាក់ បានធ្វើសកម្មភាព វ៉ៃតប់គ្នា ទៅវិញ ទៅមក រហូតមានអ្នក រងរបួស ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ។ កម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ប្រមាណជាង ៣០ នាក់ ដឹក ទៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។

មូលហេតុ ដែល ជនបរទេស បើកឆាកប្រយុទ្ធ វ៉ៃតប់គ្នា ដោយមាន ប្រើ ដំបង ដុំថ្ម វ៉ៃគ្នាទៅវិញ ទៅមកនេះ មិនដឹង ពី មូលហេតុ អ្វី នៅឡើយទេ ហើយកម្លាំង អន្តរាគមន៍ កងរាជអាវុធហត្ថ ដែលបានចុះឃាត់ខ្លួន បានជាង ៣០ នាក់ បញ្ជូន ទៅ ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ប៉ោយប៉ែត កំពុងសាកសួរតាមនីតិវិធី ដោយគ្មានការលើកលែង ក្នុងការអនុវត្តតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បង្ក្រាបក្រុមទំនើង អុកឡុកក្នុងសង្គម ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ។ 

លក្ខណៈសម្បត្តិរបស់ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧ចំណុច រួមមាន៖

១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣.មានសណ្តាប់ធ្នាប់ សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ

៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖