ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៧លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) , មិនគោរព សិទិ្ធ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់) និងប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕
ដោយ ៖ សិលា