ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៧ ខែមិថុនា រកឃើញយានយន្តល្មើស ចំនួន ២៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨១គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ១៩២គ្រឿង ក្នុងនោះរកឃើញយាន យន្តល្មើសសរុបចំនួន ២៦៤គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ១៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៥២៨គ្រឿង, រថយន្តធំ ២៣១គ្រឿង, រថយន្តតូច ៤,១០៧គ្រឿង, ម៉ូតូ ៦,១៩០គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,០១៣គ្រឿង, រថយន្តធំ ១១៨គ្រឿង, រថយន្តតូច ២,៩៥៣គ្រឿង និងម៉ូតូ ៤,៩៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សិលា


ចែករំលែក៖