ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី von der Leyen បន្តជាប្រធានគណៈកម្មការអឺរ៉ុប សម្រាប់អាណត្តិទី២

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា បានសផ្សាយថា មេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៧ខែមិថុនា បានសម្រេចតែងតាំងលោកស្រី Ursula von der Leyen ជាប្រធានគណៈកម្មការអឺរ៉ុប សម្រាប់អាណត្តិទី២មានរយៈពេល៥ឆ្នាំ ហើយបានជ្រើសរើសសង្គមវិទូជនជាតិព័រទុយហ្កាល់ លោក Antonio Costa ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។នៅក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំ EU ក៏បានតែងតាំងលោកស្រី Kaja Kallas ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃប្រទេសអេស្ដូនី ជាប្រមុខការបរទេសរបស់ EU ផងដែរ ដោយជំនួសលោក Josep Borrell។
បើតាមប្រភពពីមន្ត្រីការទូតអឺរ៉ុប នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបោះឆ្នោតជំទាស់ការតែងតាំងលោកស្រី von der Leyen និងលោកស្រី Kallas ខណៈនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Georgia Meloni បានអនុបវាទពីការបោះឆ្នោតលើបេក្ខភាពលោកស្រី von der Leyen តែបានបោះឆ្នោតជំទាស់ការតែងតាំង លោក Costa និងលោកស្រី Kallas៕

ដោយ៖ ធីរីណា(រូប​ថត​៖ DTTCO)


ចែករំលែក៖