ភ្នំពេញ ៖ បុរសជនជាតិចិនវ័យចំណាស់ម្នាក់ ផឹកស្រាស្រវឹង ខឹងឈ្លោះរករឿងប្រពន្ធក្មេង រួចលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី១ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ៣០ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាងបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះជាជនជាតិចិន ផឹកស្រាស្រវឹង ហើយខឹងឈ្លោះរករឿងប្រពន្ធវ័យក្មេង ស្រាប់តែមួយសន្ទុះក្រោយមក បែរជាឡើងលោតហក់ចុះពីលើផ្ទះជាន់ទី១ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង។
បន្ទាប់ពីកើតហេតុភ្លាមៗប្រជាពលរដ្ឋបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ៕
ដោយ៖ ជ្រោយពេជ្រ