ភ្នំពេញ ៖ ក្រសួង មហាផ្ទៃ ចេញ សេចក្ដី សម្រេច ស្ដី ពី ការ បង្កើត ក្រុម ការងារ តាម ដានការ អនុវត្តន៍ គោលការណ៍ ណែនាំ របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដោយមានលោក ទូច សុឃៈ អ្នកនាំពាក្យ រង ក្រសួង មហាផ្ទៃ ជាប្រធាន ! លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ជាអនុប្រធាន , លោកស្រី លឹម ជីងហួន ជំនួយការលោកអភិសន្តិបណ្ឌិត ជាអនុប្រធាន និងមានសមាជិក ៥រូប ។
ក្រុមការងារតាមដាននេះ មានតួនាទីជាសេនាធិការផ្ទាល់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានភារកិច្ចដូចខាងក្រោម៖
-ប្រមូល និងរៀបចំជាបញ្ជីរាល់អនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ទាំងលិខិត និងផ្ទាល់មាត់
-តាមដាន ពិនិត្យ វាយតម្លៃ ជំរុញការអនុវត្ត និងលើកយោបល់គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត
– តាមដាន វាយតម្លៃមតិត្រឡប់ពីមន្ត្រីចំណុះក្រសួងមហាផ្ទៃ និងមហាជនទូទៅ ចំពោះគោលការណ៍ ណែនាំរបស់ លោកអភិសន្តិបណ្ឌិត
-ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា
-រៀបចំកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំខែ ឆមាស និងប្រចាំឆ្នាំ គោរពជូន លោកអភិសន្តិបណ្ឌិត
-រៀបចំផែនការសកម្មភាពការងារ និងហិរញ្ញវត្ថុរបស់ក្រុមការងារ
– បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
ក្រុមការងារនេះ មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនស្ថិតនៅក្នុងកញ្ចប់ថវិការបស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាល ប្រធាន ក្រុមប្រឹក្សានីតិកម្ម អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយានៃនៅនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានស្មានកម្មផ្ទៃក្នុង អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកសាលាជាតិរដ្ឋទេសមូលដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីដែលនឹងដែរនៅឥន្ធអប់រំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ក៏ទុកក្រសួងមហាផ្ទៃ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ លេខាធិការនៃលេខាធិការដ្ឋាន គ.ប.ផ.ក និងសាមីខ្លួន ដែលមានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា