ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្នថ្មីៗនេះ ! មានគណនីហ្វេសប៊ុក គណនីតេឡេក្រាម និង គណនី Tik Tok មួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ទាំងនោះជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីហ្វេសប៊ុក គណនីតេឡេក្រាម និង គណនី Tik Tok មួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើ អោយមានការចាប់អារម្មណ៍ និងទទួលបានផលប្រយោជន៍ពីការផ្សព្វផ្សាយ ដោយផ្គុំប៉ិចបានថវិការ ដែលការបង្ហោះផ្សព្វផ្សាយទាំងនោះជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងខាតបង់ផលប្រយោជន៍ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីហ្វេសប៊ុក គណនីតេឡេក្រាម និង គណនី Tik Tok មួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើ អោយមានការចាប់អារម្មណ៍ និងទទួលបានផលប្រយោជន៍ពីការផ្សព្វផ្សាយ ដោយផ្គុំប៉ិចបានថវិការ ដែលការបង្ហោះផ្សព្វផ្សាយទាំងនោះជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងខាតបង់ផលប្រយោជន៍ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕

ដោយ ៖ សិលា


ចែករំលែក៖