ព័ត៌មានទាន់ហេតុការណ៍៖

ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឱ្យរបួស ត្រូវបាននគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៣នាក់

ចែករំលែក៖

      ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៥:០០នាទីរសៀល បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) នៅចំណុចផ្ទះជួល គ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។

      សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ  លី ហុកឌីណូ ហៅ ឌីណូ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ វិជ្ជា ជីវ័ន្ត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងទី៣-ឈ្មោះ មុនី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

        ដោយឡែកជនរងគ្រោះមានឈ្មោះ យឹម ដាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

     បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖