ព័ត៌មានទាន់ហេតុការណ៍៖

តោះ…! មកដឹងបច្ចុប្បន្នភាពវឌ្ឍនភាពគម្រោងសាងសង់«ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់»

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖​ តោះ…! មកដឹងបច្ចុប្បន្នភាពវឌ្ឍនភាពគម្រោងសាងសង់«ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់»។ 

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល «ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៥៥,៨៣%ហើយ ដោយគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤នេះ៕

ដោយ​៖ ស​ តារា


ចែករំលែក៖