ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួប និងពិសាអាហារជាមួយគ្រួសារ ដែលបានរៀបអាពាហ៍ពិពាហ៍ចំនួន១៣គូ ក្នុងថ្ងៃតែមួយជាមួយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ៖ កម្មវិធីនេះធ្វើនៅ ភូមិគ្រឹះតាខ្មៅ ថ្ងៃអាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា