ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកកំពង់រោទ៍ ចេញសេចក្តីជូនដំណឹងស្ដីពីការផ្អាកសកម្មភាពធ្វើសំណង់និងសកម្មភាពផ្សេងៗទៀតនៅលើផ្លូវទឹកសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុកកំពង់រោទ៍ បានចេញសេចក្តីជូនដំណឹងស្ដីពីការផ្អាកសកម្មភាពធ្វើសំណង់ និងសកម្មភាពផ្សេងៗទៀតនៅលើផ្លូវទឹកសាធារណៈ។

រដ្ឋបាលស្រុកកំពង់រោទ៍បញ្ជាក់ទៀតថាជម្រាបមក លោក អ៊ុំ សាផន និងលោក អ៊ុំ បញ្ញា ទីលំនៅបច្ចុប្បន្នភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ កម្មវត្ថុ៖ស្តីពីការផ្អាកសកម្មភាពធ្វើសំណង់ និងសកម្មភាពផ្សេងៗទៀតនៅលើផ្លូវទឹកសាធារណៈ។

យោង៖ – កំណត់ហេតុស្តីពីកិច្ចប្រជុំសម្រុះសម្រួលទំនាស់ការកំណត់ផ្លូវទឹក ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកកំពង់រោទ៍។

តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូនលោក អ៊ុំ សាផន និងលោក អ៊ុំ បញ្ញា ជ្រាបថា ពាក់ព័ន្ធនឹងករណីផ្លូវរំដោះទឹកនេះ កន្លងមករដ្ឋបាលស្រុកកំពង់រោទ៍ និងអាជ្ញាធរពាក់ព័ន្ធបានរួមសហការដោះស្រាយករណីទំនាស់នេះជាលទ្ធផលគូភាគីវិវាទមិនទាន់មានការឯកភាពគ្នាក្នុងកម្រិតណាមួយឡើយ។ 

ដូច្នេះ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សោភណភាព បង្កលក្ខណៈងាយស្រួល រក្សាបាននូវស្ថានភាពដើមនៃផ្លូវរំដោះទឹក និងជៀសវាងបង្កជាទំនាស់បន្ថែមទៀតនោះ រដ្ឋបាលស្រុកសូមធ្វើការណែនាំដល់លោក អ៊ុំ សាផន និង លោក អ៊ុំ បញ្ញា និងភាគីពាក់ព័ន្ធទាំងអស់ផ្អាកសកម្មភាពធ្វើសំណង់ឬអាស្រ័យផលនៅលើផ្លូវទឹកនេះជាបណ្តោះអាសន្នរង់ចាំការដោះស្រាយត្រូវបានបញ្ចប់ ឬមានការព្រមព្រៀងពីភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខខណ្ឌ ណាមួយច្បាស់លាស់។

យោងតាមរបាយការណ៍របស់អាជ្ញាធរឃុំញរ បានអោយដឹងថា នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរភូមិ បានចុះទៅពិនិត្យនិងឃាត់នៅផ្ទះ អ៊ុំ បញ្ញាភេទប្រុស ត្រូវជាកូនរបស់លោក អ៊ុំ សាផន ជាកូនមេឃុំខ្សែត្របានចាក់ថ្មផេះក្រាលដីរបស់ខ្លួននិងលើលូទល់នឹងជញ្ជាំងផ្ទះជួរទីផ្សារកំពង់រោទ៍ចំនួន៧គ្រួសារ។

ភូមិបានចុះទៅឃាត់មិនអោយក្រាលពីលើលូនោះទេ សុំក្រាលតែផ្ទៃដីសង់លំនៅដ្ឋានរបស់ខ្លួននោះបានហើយ មិនអនុញ្ញាតធ្វើបន្តមកលើលូបង្ហូរទឹកនោះទេ ហើយឈ្មោះអ៊ុំ បញ្ញា បានចាក់នោះគ្រាន់តែអោយរាបស្មើស្អាតតែប៉ុណ្ណោះ៕

ដោយ៖ សុថាន


ចែករំលែក៖