ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​ស្រាល​៨​នាក់​ តាមដងផ្លូវ​ដូច្នេះ​មិនត្រូវ​បើកបរហួសល្បឿនកំណត់!

ចែករំលែក៖

ភ្នំពេញ​៖​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី៣០​​ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ បានកើតឡើង​៦លើក​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ០១​នាក់​ និង​របួសធ្ងន់​ស្រាល​៨​នាក់។ 

ដូច្នេះ​​សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៦​លើក​  ក្នុងនោះ​រួមមាន​៖​ (​យប់​ ០៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ ស្លាប់​ ០១​នាក់​ (​ស្រី​ ០​នាក់​),​ រង​របួស​សរុប​៨នាក់​ (​ស្រី​ ០​នាក់​),​ រង​របួសធ្ងន់​ ០៤នាក់​ (​ស្រី​ ០​នាក់​)​ រង​របួសស្រាល​ ០៤​នាក់​ (​ស្រី​ ០១​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​១​នាក់​ (​យប់​ ០​នាក់​)​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ០១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ០១​លើក​ (​ស្លាប់​ ០០​នាក់​,​ ធ្ងន់​ ០១នាក់​,​ ស្រាល​ ០​នាក់​)​ មិន​ប្រកាន់​ស្តាំ​ ០១​លើក​ ស្លាប់​០​នាក់​ ធ្ងន់២នាក់, បត់​គ្រោះថ្នាក់​ ០១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០១​នាក់​,​ ស្រាល​ ០១នាក់​),​ ស្រវឹង​ ០១​លើក​ ស្លាប់​០​នាក់​ របួសធ្ងន់​០​នាក់​ ស្រាល១,​ ងងុយ​ ១​លើក​ ស្លាប់​០​នាក់​ ធ្ងន់​ ០​នាក់​ ស្រាល២​នាក់​៕

ដោយ​៖ តារា​


ចែករំលែក៖