ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ក្រុមជើងខ្លាំងប្រុសស្រីចំនួន​ ៣នាក់​ ទៅតុលាការ​ក្រោយប្រើដបស្រាវាយក្បាល​ និងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើនារីរងគ្រោះ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បាននាំខ្លួនក្រុមជើងខ្លាំងប្រុសស្រីចំនួន​ ៣នាក់​ ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

      គួររម្លឹកថា​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដបស្រាវាយក្បាលនិងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) ឃាត់ខ្លួននៅចំណុចផ្ទះជួល គ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ដែលប្រព្រឹត្តល្មើសនៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។

​ជនសង្ស័យ​រួមមាន​៖​ ១-ឈ្មោះ  លី ហុកឌីណូ ហៅ ឌីណូ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។

២-ឈ្មោះ វិជ្ជា ជីវ័ន្ត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរវមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។

៣-ឈ្មោះ មុនី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។

 រីឯ​ជនរងគ្រោះឈ្មោះ យឹម ដាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ហាញ​មុន​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់ ​៕

ដោយ​៖ តារា​


ចែករំលែក៖