ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ចាំង សសរពុក បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣(ទី១៧ដល់ទី២១) នៃខែមិថុនា ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើបានចំនួន ៦០ករណី និងសម្រេចអនុញ្ញាតបានចំនួន ៥៤ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៥ ដូចខាងក្រោម៖
– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ២៣ករណី
១.លោក លី លឿន អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (រក្សាទុកសំយាបរោងគោ)
២.លោក ហោ ឡាដា អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលដំបូលផ្ទះ និងប្តូរសសរឈើ១ដើម)
៣.លោក ម៉ៅ ប៊ុនរ័ត្ន អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (បាំងបន្ទប់ក្រោមសំយាបអោយឪពុកកើតជំងឺរបេងស្នាក់នៅ)
៤.អ្នកស្រី ឈុត សុឃា អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលដំបូលផ្ទះនិងដំបូលសំយាប)
៥.លោក ជ្រា ហុកហេង អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលសំយាបផ្ទះបាយ)
៦.អ្នកស្រី សាយ ម៉ូវ អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (កបន្ទប់ក្រោមផ្ទះ៣ប្រឡោះ ចាក់ដី និងធ្វើរបងផ្នែកខាងមុខត្រឹមបង្គោលរបង)
៧.អ្នកស្រី អឹម នឿម អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ក្រាលការ៉ូមុខផ្ទះនិងទីធ្លាចំហៀងផ្ទះខាងស្តាំ និងចាក់ដីខ្សាច់ក្រាលបាតការ៉ូឡា)
៨.លោក អឿន សាម៉ន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ប្តូរជញ្ជាំងផ្ទះ តសំយាបទល់ដៃស្នា និងចាក់ដី)
៩.លោក ឡាំ ឡោះ អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ (រក្សាទុកសំយាប)
១០.លោក សឿន ឈាន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ (ជួសជុលទ្រុងជ្រូក)
១១.លោក ពួន ពរ អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ (ជួសជុលប្តូរដំបូលផ្ទះ និងជួសជុលដំបូលសំយាប)
១២.លោក ជិម ទូច អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ (ជួសជុលប្តូរដំបូលផ្ទះកាត់ជើងសសរឈើដាក់សសរថ្ម ជួសជុលជណ្តើរ និងជួសជុលរបង)
១៣.លោក ប៉ក់ ពរ អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (ធ្វើរបងចាក់ដី និងចាក់សាប)
១៤.អ្នកស្រី ឡោះ ដឹប ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (កបន្ទប់ក្រោមផ្ទះ បាំងជញ្ជាំងធ្វើជង្រុកស្រូវ និងធ្វើទ្រុងមាន់)
១៥.លោក ដៅ ឌី អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ចាក់ដី និងចាក់សាប)
១៦.អ្នកស្រី មូល សំមឿន អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់ (ក្រាលការ៉ូចាក់សាប កឥដ្ឋបាំងជណ្តើរ និងតំយាបផ្ទះ)
១៧.លោក ថៃ ធា អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (តសំយាបធ្វើផ្ទះបាយ និងធ្វើបង្គន់)
១៨.អ្នកស្រី ស្រី សាអែមអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (ជួសជុលប្តូរដំបូលរោងគោទ្រុងជ្រូក និងរោងបោចមាន់ និងប្តូរសសរ២ដើម)
១៩.អ្នកស្រី ស៊ុយ ឡន អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (តសំយាបមុខផ្ទះគ្របជណ្តើរ និងតសំយាបក្រោយផ្ទះធ្វើផ្ទះបាយ)
២០.អ្នកស្រី ទ្រា ស អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (ប្តូរដំបូលផ្ទះ ជួសជញ្ជាំង ប្តូរសសរឈើ២ដើម)
២១.អ្នកស្រី ឈឹង សេត អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (ប្តូរដំបូលសំយាបរោងបាយ)
២២.អ្នកស្រី នៀម សួន អាសយដ្ឋាននៅ ភូមិរវៀងតាទុំ ឃុំរំចេក (ជួសជុលរោងបាយចាស់)
២៣.លោក ម៉ង ជី អាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក (ជួសជុលរោងគោ)
– ក្រុងសៀមរាបអនុញ្ញាតបាន ១៩ករណី
១.លោក ឡុង សុជាតិ អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (រក្សាទុករោងប្រជាការពារភូមិ)
២.អ្នកស្រី នើយ រ៉ី អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ និងជួសជុលជញ្ជាំងផ្ទះ)
៣.អ្នកស្រី ឡុត លាង ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលប្តូរដំបូលផ្ទះចាស់ពីស័ង្កសី ដាក់ក្បឿងវិញ)
៤.អ្នកស្រី ស សុវណ្ណារិទ្ធ ភូមិវាល សង្កាត់គោកចក (តសំយាប និងចាក់ដី
៥.អ្នកស្រី ស៊ុត វណ្ណ អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលប្តូរដំបូលផ្ទះពីស័ង្កសីចាស់ដាក់ស័ង្កសីថ្មីពណ៌ដីលែង និងប្តូរគ្រឿងពុកផុយមួយចំនួនអំពីឈើ)
៦.អ្នកស្រី លុច វណ្ណា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលប្តូរដំបូលផ្ទះពីស័ង្កសីចាស់ដាក់ស័ង្កសីថ្មីពណ៌ដីលែង និងប្តូរគ្រឿងពុកផុយមួយចំនួនអំពីឈើ)
៧.អ្នកស្រី ម៉ៃ ធី អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលប្តូរដំបូលផ្ទះពីស័ង្កសីចាស់ដាក់ស័ង្កសីថ្មីពណ៌ដីលែង និងប្តូរគ្រឿងពុកផុយមួយចំនួនអំពីឈើ)
៨.លោក រស់ ផល្លា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលបង្គន់ ជួសជុលរបង និងចាក់ដី)
៩.អ្នកស្រី ថន សឿន ភូមិគោកបេង សង្កាត់គោកចក (ជួសជុលសំយាបមុខផ្ទះ និងជួសជុលសំយាបផ្ទះបាយ)
១០.លោក ណិក អេក អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (តសំយាបមុខផ្ទះ)
១១.លោក កុច សុវាទ អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលដំបូលរោងលក់ដូរ)
១២.អ្នកស្រី ជុច វឹក អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ជួសជុលដំបូលសំយាប)
១៣.អ្នកស្រី ផូ ណាវី អាសយដ្ឋាននៅ ភូមិប្រិយ៌ចាស់ សង្កាត់គោកចក (ជួសជុលប្តូរដំបូលផ្ទះ ប្តូរជញ្ជាំង ជួសជុលបង្គន់ និងប្តូរសសររោងលំហែរ)
១៤.លោក អៀច អី អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់គោកចក (រក្សាទុកសំយាបរៀបចំធ្វើផ្ទះបាយ)
១៥.អ្នកស្រី ចាន់ សារ៉េត អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់គោកចក (រុះរើទ្រុងមាន់ចាស់ចេញ ធ្វើបង្គន់ ជួសជុលរោងលំហែរ)
១៦.អ្នកស្រី រ៉េន ពិសី អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់គោកចក (ជួសជុលសំយាប ចាក់ដី និងចាក់សាប)
១៧.អ្នកស្រី ម៉ៅ សាម៉ាច អាសយដ្ឋាននៅ ភូមិសណ្តាន់ សង្កាត់គោកចក (តសំយាបបាំងសាច ចាក់សាបក្រោមសំយាប និងចាក់ដី)
១៨.លោក សុខ សេន អាសយដ្ឋាននៅ ភូមិអញ្ចាញ សង្កាត់នគរធំ (ជួសជុលប្តូរដំបូលរោងបាយ)
១៩.អ្នកស្រី យ៉ែម សារឿម អាសយដ្ឋាននៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ (ធ្វើរោងដាំបន្លែ និងចាក់ដី)
– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ២រណី
១,លោក អិច អម អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (ជួសជុលជង្រុកស្រូវ ដោយប្តូរដំបូល និងជញ្ជាំង)
២,អ្នកស្រី ហ៊ាប ហៃ អាសយដ្ឋាននៅ ភូមិត្នោត ឃុំអំពិល (ចាក់ដីក្នុងសាលាឆទាន៧ឡាន(១ឡាន៧ម/គូប)
– ស្រុកអង្គរធំអនុញ្ញាតបាន ៤ករណី
១.អ្នកស្រី ប្រុក ស្រី អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (តសំយាបធ្វើជារោងបាយ)
២.លោក ឃន់ ង៉ា អាសយដ្ឋាននៅ ភូមិគោកគ្រើល ឃុំលាងដៃ (ជួសជុលប្តូរដំបូលផ្ទះ និងដំបូលសំយាប លើករំកិលផ្ទះនិងដាក់ជើងតាង)
៣.អ្នកស្រី សួង ស៊ាក់ អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ជួសជុលរោងបាយជាមួយរោងម៉ាស៊ីន)
៤.អ្នកស្រី វឿន សារុំ អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (រុះរើរោងបាយចាស់ចេញនិងតសំយាបជំនួសធ្វើជារោងបាយ និងជួសជុលប្តូរដំបូលទ្រុងជ្រូក និងពង្រីកបន្ថែម)
– ស្រុកពួកអនុញ្ញាតបាន ៦ករណី
១.អ្នកស្រី ហ៊ុយ ហី អាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត (ជួសជុលដំបូលផ្ទះ ប្តូរដំបូលសំយាប និងលាបថ្នាំជញ្ជាំងផ្ទះ)
២.លោក សូ សូល អាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត (ចាក់ដីធ្វើបង្គន់ រុះរើទ្រុងមាន់ចាស់ចេញ ហើយលើករោងម៉ាស៊ីនចាស់មកដាក់ជំនួសវិញ)
៣.លោក មឿន សុជាតិ អាសយដ្ឋាននៅ ភូមិព្រៃធ្លក ឃុំខ្នាត (ក្រាលការ៉ូក្នុងផ្ទះ និងធ្វើរបង)
៤.លោក ឃុត វ៉ា អាសយដ្ឋាននៅ ភូមិតាស្នេហ៍ ឃុំដូនកែវ (ជួសជុលជញ្ជាំងតឿ និងជួសជុលរោងគោ)
៥.អ្នកស្រី ទិត្យ គង់ អាសយដ្ឋាននៅ ភូមិដូនកែវ ឃុំដូនកែវ (តឈ្នៀងផ្ទះ និងបាំងជញ្ជាំងផ្ទះ)
៦.អ្នកស្រី ប៉ោយ ហង់ អាសយដ្ឋាននៅ ភូមិប្រសាទចារ្យ ឃុំដូនកែវ (រំកិលផ្ទះថយក្រោយចំងាយ៥ម)
សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។
ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕
ដោយ៖ សូរិយា