ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយប្រជុំបូកសរុបការងារ ប្រចាំខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០២៤ រួមនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆមាសទី១ និងទិសដៅអនុវត្តបន្ត

ចែករំលែក៖

ភ្នំពេញ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ នៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០២៤ រួមនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆមាសទី១ និងទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនោះមានការចូលរួមពីអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

របាយការណ៍ពីគ.ជ.គ.ម បានឲ្យដឹងថា ពាក់កណ្តាលឆ្នាំ២០២៤  មានល្បឿននៃការបង្កបង្កើនផលអនុវត្តបានប្រមាណ ៥០,៣២% នៃផែនការឆ្នាំ គឺតិចជាងឆ្នាំ ២០២៣ ហើយសម្រាប់លទ្ធផលការងារគ្រប់គ្រងគ្រោះ មហន្តរាយក្នុងខែមិថុនា និងទិសដៅខែ កក្កដា ឆ្នាំ ២០២៤នេះ មន្ត្រីបច្ចេកទេសបានចុះតាមដាន នៅតាមភូមិសាស្ត្ររងគ្រោះដោយដោយធម្មជាតិនិងមនុស្សបង្ក ដូចជា ខ្យល់ព្យុះ រន្ទះបាញ់ រាំងស្ងួត និងខ្វះទឹកជាដើម ក្រុមការងារបាន វិធានការឆ្លើយតប និងអន្តរាគមន៍ សង្គ្រោះទាន់ពេលវេលាលើមូលដ្ឋានរងគ្រោះចំនួន ១៥ ខេត្ត មានខេត្តបន្ទាយមានជ័យ,ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម,កំពង់ឆ្នាំង,កំពង់ស្ពឺ,សៀមរាប,ក្រចេះ, ព្រះវិហារ,ស្ទឹងត្រែង,ឧត្តរមានជ័យ,ប៉ៃលិន, ត្បូងឃ្មុំ, តាកែវ និងខេត្តកោះកុង។

កិត្តិសង្គហបណ្ឌិត គន់ គីមមានប្រសាសន៍ជំរុញដល់មន្រ្តីក្រោមឱវាទដែលជាថ្នាក់ជាតិអនុវត្តន៍ការងារទិស ដៅអនុវត្តបន្តនិងសម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងការអន្តរាគមន៍ជួយសង្គ្រោះក្នុងហេតុការណ៍គ្រោះ មហន្តរាយដែលកើតមានជាយថាហេតុ ក្នុងរដូវវស្សាខាងមុខ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានពង្រឹងពង្រីក និងផ្សព្វផ្សាយព័ត៌មានបន្តស្តីពីអាកាស ធាតុ និងស្ថានភាពទឹកជំនន់ឱ្យបានទាន់ពេលវេលាដល់ មូលដ្ឋានសហគមន៍រាជធានី ខេត្ត។ពង្រឹងសមត្ថភាព និងលទ្ធភាពនៃការឆ្លើយតប និងឧបត្ថម្ភអំណោយសង្គ្រោះបន្ទាន់នៅក្នុងមូលដ្ឋានដែល ទទួលរងគ្រោះដោយសហការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការ ជាតិ អន្តរជាតិជាដៃគូ។ ផ្តល់ការគាំទ្របច្ចេកទេសដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ក្នុងការធ្វើបច្ចុប្បន្ន ភាពនៃការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរាជធានី ខេត្ត។

កិត្តិសង្គហបណ្ឌិត គន់ គីម រំលឹកបន្ថែមថា អគ្គលេខា ធិការគ.ជ.គ.ម សហការជាមួយលេខាធិការដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយទាំង ១៦កង ក្នុងការត្រៀមសម្រាប់ការអន្តរាគមន៍សង្គ្រោះក្នុង ហេតុការណ៍គ្រោះមហន្តរាយក្នុងរដូវវស្សា មានទាំងកម្លាំង មធ្យោបាយ និងសម្ភារឧបករណ៍សង្គ្រោះ នៅតាម ភូមិសាស្ត្រឈរជើង ក៏ដូចជាការត្រៀមឆ្លើយតបនូវពេលមានគ្រោះមហន្តរាយកើតឡើង៕

ដោយ៖ សូរិយា


ចែករំលែក៖