ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការនៅកាន់អំណាចបានយូររាប់សិបឆ្នាំ = ដោយសារមានការគាំទ្រពីប្រជាជនកម្ពុជា។

២- គណបក្សប្រជាជនកម្ពុជាជារបស់ប្រជាជនកម្ពុជា = ធ្វើអ្វីៗដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា?

៣- ក្រុមជនក្បត់ជាតិមិនបានគិតគូពីប្រជាជនទេ = ពួកវាគិតតែខិតខំរកគ្រប់វិធីដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រជាជនបម្រើមហិច្ឆតារបស់បរទេស ទើបពួកវាត្រូវរងការដាក់ទណ្ឌកម្មពីប្រជាជនកម្ពុជាឲ្យរស់នៅនីរទេសខ្លួនជារៀងរហូត។

៤- នាវាតូចៗរបស់ចិននៅបន្តចតនៅកំពង់ផែរាម = មិនប៉ះពាល់ដល់ប្រទេសណាទេ?

៥- ការផ្សាយលាបពណ៌មកលើកម្ពុជានិងចិនគ្រាន់តែការមួលបង្កាច់ការពិតតែប៉ុណ្ណោះ = ជាការប្រកួតប្រជែងមនោគមន៍វិជ្ជា?

៦- ជួង ជូងី ចូលរួមជីវភាពនយោបាយជាមួយកម្លាំងជាតិ = គឺជាសិទ្ធិនយោបាយធម្មតារបស់សាម៉ីជនផ្ទាល់។

៧- ពាក្យចាស់ខ្មែរពោលថា នាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់ទន្សា = ឆ្លុះពីសិទ្ធិនយោបាយនៅកម្ពុជាទូលំទូលាយ?

៨- ជួង ជូងី ត្រូវបានពួកប្រឆាំងទទួលស្គាល់ថាជាមេធាវីមិនដែលឈ្នះ = ដោយសារបរាជ័យក្នុងមុខរបរជាមេធាវីទើបលោកជូងីផ្លាស់ប្តូរមកផ្សងព្រេងធ្វើនយោបាយម្តង?

៩- រឿងដាក់ចំណងអាក្រក់ៗមកលើរាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជា = គ្មាននរណាក្រៅពីពួកវាទេ? ៕

ដោយ ៖ សិលា


ចែករំលែក៖