ភ្នំពេញ៖ ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះ បណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន៣០០០នាក់។
ជាកិច្ចចាប់ផ្តើមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្នើឲ្យសិក្ខាកាមបង្ហាញចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលនេះដែលចំណាប់អារម្មណ៍ទាំងនោះបានរំលេចនូវសារៈសំខាន់របស់ចំណេះដឹងដែលទទួលបាន និងវគ្គនេះគឺជាវេទិការសម្រាប់ផ្សារភ្ចាប់គ្នារវាងមន្រ្តីសុខាភិបាលនៅតាមតំបន់ឆ្ងាយដាច់ស្រយាលជាមួយថ្នាក់ដឹកនាំស្ថាប័ន។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បន្តប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំមួយរូប” ដោយសង្ខេបទ្រឹស្តីរបស់ Johari Window និងវិធីសាស្រ្តដែលអ្នកដឹកនាំអាចប្រើប្រាស់ដើម្បីពង្រីកឥទ្ធិផលរបស់ខ្លួន រូមមាន៖ (១) អ្នកដឹកនាំត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ជាងមុនដោយស្តាប់ការផ្តល់ពត៌មានត្រឡប់ពីសហភាតរៈ (២) ពន្លាតសមត្ថភាពខ្លួនដោយរៀនសូត្រនូវអ្វីដែលថ្មី ធ្វើអ្វីដែលថ្មី និង ធ្វើការជាមួយក្រុមការងារនិងបរិបទផ្សេងៗអោយបានច្រើន និង (៣) ចែករំលែកនូវភាពឯកជនរបស់ខ្លួនដែលមានប្រយោជន៍សម្រាប់ការងារជាមួយសហភាតរៈអោយបានច្រើនជាងមុន។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀប ចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលចាប់ពីសប្តាហ៍នេះមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុ ប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិ ការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕
ដោយ៖ សូរិយា