ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានរបួសធ្ងន់ ខណៈបេីករុឺម៉កដឹកបន្លែតាមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយរួចបើករថយន្តរត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កដឹកបន្លែតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយអូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យអ្នកបេីកម៉ូតូសណ្ដោងរុឺម៉ករងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលេីបានបើកម៉ូតូសណ្ដោងរុឺម៉កដឹកបន្លែតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ។ លុះពេលជនរងគ្រោះបេីកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបេីកមកពីក្រោយបានបុកម៉ូតូសណ្ដោងរុឺម៉កជនរងគ្រោះដួលអូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យអ្នកបេីកម៉ូតូសណ្ដោងរុឺម៉ករងរបួសធ្ងន់ រីឯរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនបាត់ស្រមោល ។ 

     ក្រោយកើតហេតុ ជនរងគ្រោះខាងលេីត្រូវបានបងប្អូនប្រជាពលរដ្ឋជួយលេីកដាក់អែបចិញ្ចើមផ្លូវ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

រីឯម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុករង់ចាំប្រគល់ជូនម្ចាស់វិញ និងបន្តស្រាវជ្រាវរករថយន្តបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖