ខេត្តបន្ទាយមានជ័យ៖ ទីតាំងលក់ដូររបស់ជនបរទេសចំនួន១១កន្លែងដែលសរសេរជាអក្សរបរទេសគ្មានអក្សរជាតិខ្មែរនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤។
តាមការរៀបរាប់របស់មន្ត្រីក្រុមប្រឹក្សាសង្កាត់អួរជ្រៅបានប្រាប់ថា ដោយមានការណែនាំពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅបានចាត់តាំងកម្លាំងសណ្ដាប់ធ្នាប់សាធារណៈរបស់ខ្ញុំបាទ តាំង លីហេង និងប្រជាការពារភូមិ ចុះអនុវត្តនៅភូមិសាមគ្គីមានជ័យត្រង់ចំណុចបុរីដួងច័ន្ទមានបងប្អូនជនជាតិបរទេសដែលបានជួលផ្ទះលក់ដូរមានដូចជាជនជាតិឥណ្ឌូណេសុី ជនជាតិចិននិងជនជាតិថៃដែលបានដាក់ប៉ាយយីហោងអាហារដ្ឋានជាភាសាបរទេសដែលមិនមានជាភាសាខ្មែរ សូមឲ្យគាត់ដោះដូរចេញដាក់អក្សរសាស្ត្រខ្មែរពីខាងលើ 100% និងអក្សរបរទេសនៅខាងក្រោម ត្រឹម 50%។ ការចុះណែនាំបានចំនួន 11 ទីតាំងផ្ទះ ពួកគាត់ក៏យល់ព្រមតាមការណែនាំរបស់អាជ្ញាធរដែនដីសុំឱ្យដោះដូរចេញដោយគ្មានការតវ៉ាឡើយ ទីតាំងទាំងនោះស្ថិតនៅភូមិខាងលើ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី០១ខែឆ្នាំដដែលៈនៅត្រង់ចំណុចបុរីដួងច័ន្ទនិងចំណុចស្រាផ្តិលភូមិសាមគ្គីមានជ័យរដ្ឋបាលសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតបានណែនាំដល់ហាងបងប្អូនជនជាតិឬបរទេសដែលបានជួលផ្ទះលក់ដូរមានដូចជាជនជាតិឥណ្ឌូណេសុីនិងជនជាតិថៃដែលបានដាក់ប៉ាយយីហោងអាហារដ្ឋានជាភាសាបរទេសដែលមិនមានជាភាសាខ្មែរ សូមឱ្យគាត់ដោះដូរចេញដាក់អក្សរសាស្ត្រខ្មែរពីខាងលើ 100% និងអក្សរបរទេសនៅខាងក្រោមត្រឹម 50%។ ការចុះណែនាំបានចំនួន 10 ទីតាំងផ្ទះ ពួកគាត់ក៏យល់ព្រមតាមការណែនាំរបស់អាជ្ញាធរដែនដីសុំឱ្យដោះដូរចេញដោយគ្មានការតវ៉ាផងដែរ៕
ដោយ៖ វណ្ណា