ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចម៉ូតូពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង២០ និង២០នាទី ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ។ 

    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ភួង ចិត្រ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

    សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលឃាត់ខ្លួន ជនសង្ស័យខាងលេីបានដើររកលួចម៉ូតូប្រជាពលរដ្ឋ ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងវត្ថុតាងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ.កម៉ូតូ១ និងកូនសោខ្សៀលេខ៨ ចំនួន១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ។

    សមត្ថកិច្ចបានបញ្ចាក់ថា លទ្ធផលតេស្ដទឹកនោមជនសង្ស័យ ៖ អវិជ្ជមាន (គ្មានសារធាតុញៀន)។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖