ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងថ្ងៃតែមួយមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០២ករណីកើតឡើងនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងថ្ងៃតែមួយមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០២ករណីកើតឡើងនៅស្រុកថ្មគោល តែត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបបាននាំយកទៅអនុវត្តទោសតាមផ្លូវច្បាប់។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០២ករណី បានកើតឡើងក្នុងមូលដ្ឋាន ដែលករណីនេះផ្តើមដោយអង្គហេតុផ្សេងគ្នាប៉ុន្តែបានបង្កឱ្យមានជនរងគ្រោះចំនួន ០១នាក់ទទួលរងរបួស ហើយក្រុមជនសង័្សយ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានទាន់ពេលក្នុងនោះគឺ៖

ករណីទី១. នាថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង ១៧និង០០នាទី នៅចំណុចក្រុមទី០៤ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យចំនួន០២នាក់គឺឈ្មោះ ចាន់ សិលា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល (អ្នកបើកម៉ូតូ) និងឈ្មោះ ហ៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ(ជល់ដៃដល់) បានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០២៤ ពណ៌ខ្មៅ ធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ស្រស់ ខេមរា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល តែ ត្រូវ ជនរងគ្រោះគេចផុត បណ្ដាលឱ្យត្រូវកាបូបស្ពាយពី ក្រោ យ០១កាំ-បិ- ត(មិនមានរង របួសទេ) ខណៈពេលជនរងគ្រោះជិះម៉ូតូបញ្ច្រាសទិសគ្នា។

នៅពេលកើតហេតុភ្លាមៗជនរងគ្រោះបានរាយការណ៍ជូនមកសមត្ថកិច្ចនគរបាលហើយដោយអនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលយុត្តិធម៌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់រហូតធ្វើការឃាត់ខ្លួនជនសង័្សយ ខាងលើនិងដកហូតបានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី ២០២៤ពណ៌ខ្មៅ ពសក់ផ្លាកលេខបាត់ដំបង1AU- 5309 និងកាំ-បិ-តកែច្នៃផ្លែដែកដងឈើចំនួន ០១ដើម ។

ពេលធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំពោះមូលហេតុ ដែលនាំទៅដល់ករណីហិ-ង្សាទៅលើជនរងគ្រោះបែបនេះគឺដោយសារជន សង្ស័ យខឹងជនរងគ្រោះមានទំនាក់ទំនងជាមួយសង្សារខ្លួននាពេលកន្លងមក។

ករណីទី២. គឺកាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ វេលា ម៉ោង១៩និង៣០នាទី នៅចំណុចក្រុមទី២៥ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រឿន សាលី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានយកកាំ-បិ-តតាំងតោ កា-ប់ទៅ លើជនរងគ្រោះឈ្មោះ ព្រឿន វ៉ាន់នឿត ភេទប្រុ ស អាយុ៣២ឆ្នាំ(ត្រូវជាប្អូនបង្កើត)រស់នៅផ្ទះជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ក្បាល ថ្គាមខាងស្តាំ និងមុខខាងឆ្វេង ហើយនៅពេលកើតហេតុភ្លាមសមត្ថកិច្ចនគរបាលទទួលបានព័ត៌មាននេះ និងដោយស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលយុត្តិធម៌ លោកវរសេនី យ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់រហូតធ្វើការឃាត់ខ្លួនជនសង័្សយ ខាងលើនិងដកហូតបានកាំ-បិ-តតាំ-ងតោផ្លែដែកដងឈើចំនួន០១ដើម ហើយតាមការសាកសួរមូលហេតុ ដែលនាំទៅដល់ករណីហិ-ង្សានេះគឺដោយសារជនសង្ស័យខឹងជនរងគ្រោះជេរប្រមាថមកលើខ្លួន។

ជនសង័្សយទាំង០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕

ដោយ៖ អរុណរះ


ចែករំលែក៖