ព័ត៌មានទាន់ហេតុការណ៍៖

(លម្អិត) ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មី ចំការដូង រងការខូចខាតជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មីចំការដូង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោង១៦:៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច បុរីពិភពថ្មី១ (ចំការដូង) ផ្ទះលេខ១៩ ផ្លូវ២A ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សុខ រិទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អាជីវករ រស់នៅទីតាំងកេីតហេតុខាងលេី ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ មានប្រជាពលរដ្ឋជិតខាងរស់នៅក្នុងបុរីខាងលេីបានឃេីញមានផ្សែងខ្មៅហុយចេញពីជាន់ខាងលេី នៃផ្ទះរងគ្រោះ រួចក៏ប្រាប់ម្ចាស់ផ្ទះឲ្យឡេីងទៅមេីលដោយឃេីញមានអណ្ដាតភ្លេីងឆេះឡេីងជាខ្លាំង ទេីបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យមកជួយចេញរថយន្តពន្លត់អគ្គិភ័យមកធ្វេីការបាញ់ទឹកពន្លត់ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ សហការជាមួយប្រជាពលរដ្ឋធ្វេីការតទុយោបាញ់ទឹកពន្លត់យ៉ាងញាប់ដៃ ,ញាប់ជេីងរហូតពន្លត់ចប់នៅម៉ោង១៧:៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០២គ្រឿងប៉ុណ្ណោះ ។

សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុដែលបង្កគ្រោះអគ្គិភ័យខាងលេីគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហេីយផ្ទះខាងលេីជាប្រភេទសំណង់ផ្ទះល្វែង ទំហំ៥មx១៦ម , ខូចខាត បន្ទប់ឡៅតឿ សម្ភារះក្នុងបន្ទប់ទាំងស្រុង និង ម៉ាសុីនឆុងកាហ្វេមួយចំនួន ។ និងមិនបង្កឲ្យមនុស្សស្លាប់ ឬរងរបួសនោះឡេីយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖