ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់រត់ពន្ធបារីឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។យោធាតាមព្រំដែនរាយការណ៍ថាៈកងកម្លាំងប៊ូរផា អង្គភាពសកម្មភាពថ្មើរជើងទី២ កងវរសេនាធំត្រួតពិនិត្យលេខ១៣ អង្គភាពល្បាតព្រំដែនទី១១ អង្គភាពប្រតិបត្តិការព័ត៌មានទី៣ កម្លាំងសមាហរណកម្មប៊ូរ៉ាផា សហការជាមួយនាយកដ្ឋានរដ្ឋាករស្រះកែវ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅឃុំខៅឌិន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ដើម្បីទប់ស្កាត់និងបង្រ្កាបការរត់ពន្ធទំនិញខុសច្បាប់ពីកម្ពុជាចូលប្រទេសថៃ ដោយរកឃើញជនជាតិខ្មែរ២នាក់រត់ពន្ធបារីនិងគ្រឿងស្រវឹងដែលមិនឆ្លងកាត់គយមានបារីកម្ពុជា១៧.០៩៩កេស និងស្រាបៀរកម្ពុជា២៤០កំប៉ុង ។
ប្រភពថាៈពលរដ្ឋខ្មែរទាំង២នាក់នោះត្រូវសមត្ថកិច្ចខ្លងហាត កសាងសំណុំរឿងចាត់ការតាមច្បាប់។
ករណីខាងលើនេះសារព័ត៌មានយើងនៅមិនទាន់ទទួលព័ត៌មានពីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ៕
ដោយ៖ វណ្ណា