ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តើទីតាំងផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មាននៅក្នុងរាជធានី-ខេត្ត ណាខ្លះ?
ក្រសួង បានបញ្ជាក់ថា ឈ្វេងយល់អំពីទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័ត ចំនួន ៤ និងអចល័តទាំង ២២ទីតាំង នៅតាមរាជធានី-ខេត្ត
១) នៅរាជធានីភ្នំពេញ មាន ០៨ ទីតាំង៖
– ឬស្សីកែវ ផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្តមជាសុផារ៉ា)
– ជ្រោយចង្វារ(ជិតស្ពានលេខ៣ ផ្លូវជាតិលេខ៦A)
– ចំការដូង (ជិតសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧)
– បឹងស្នោ (ជិតបុរីប៉េងហួតបឹងស្នេ ផ្លូវជាតិលេខ១)
– ផ្សាដីហុយ (ផ្លូវលេខ ១៩៨៦)
– បឹងបៃតង (ជិតផ្សារបឹងបៃតង ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី)
– សំរោងអណ្តែត (ផ្លូវលេខ ១០១៩ ឬផ្លូវហាណូយ)
– កំបូល (ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤)
២) ទីតាំងនៅតាមបណ្តាខេត្តមាន១៣ ទីតាំង៖
– ខេត្តរតនៈគិរី
– ខេត្តកំពង់ចាម
– ខេត្តកំពង់ស្ពឺ
– ខេត្តសៀមរាប
– ខេត្តព្រះសីហនុ
– ខេត្តកំពង់ឆ្នាំង
– ខេត្តកំពង់ធំ
– ខេត្តក្រចេះ
– ខេត្តបាត់ដំបង
– ខេត្តព្រះវិហារ
– ខេត្តស្វាយរៀង
– ខេត្តបន្ទាយមានជ័យ
– ខេត្តកំពត
– ខេត្តតាកែវ
៣) ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័តចំនួន ៤ គ្រឿង៖
* មានចម្ងល់លើសេវាសាធារណៈក្រសួង សូមទាក់ទងលេខប្រឹក្សាយោបល់ដោយឥតគិតថ្លៃ៖ 1275៕
ដោយ៖តារា