ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ស្រវឹង​ខួប​ភ័យ​ខ្លាច​ថា​ខ្មោច​មក​យក​ រត់​ធ្លាក់​ពី​អគារ​ជាន់​ទី​៤ស្លាប់​ភ្លាមៗ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹង​ខួប​ បែក​ឆ្វេង​ថា​ខ្មោច​មក​យក​ភ័យ​ពេករត់​ធ្លាក់​ពី​អគារ​ជាន់​ទី​៤ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​ ១២និង​៣០នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​អគារ​ ជាន់​ទី​៤ដែល​ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ។ 

សព​មាន​ឈ្មោះ​ តេង សេង​ឌី​ ភេទ​ប្រុស​អាយុ​៤២ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ មានប្រពន្ធ​ឈ្មោះ​ អៀវ​ ភួង  អាយុ​៤៣ឆ្នាំ​ មុខរបរ​ដេីរ​លក់​ខ្សែ​ក្រវាត់​។ 

ប្រភពពីស្រ្តីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ ដោយបុរសរងគ្រោះត្រូវជាប្តីបានផឹកស្រាស្រវឹងហើយវង្វេងស្មារតី រវើរវាយ​ រួច​ក៏​រត់​ទៅ​ផ្ទះ​ចាស់​ នៅ​ជាន់​ទី​៤ព្រោះភ័យ​ខ្លាច​ថា ខ្មោច​(យមរាជ​)មក​យក​​ ក៏បានលោតពីលើផ្ទះ ជាន់ទី៤ បណ្តាលឱ្យធ្លាក់ចំ​លេី​ទុយយោ​ទឹក​បាក់​ហូរ​ស្រោច​ពេញ​កន្លែង​កេីត​ហេតុ​  ចំណែក​ជន​រងគ្រោះ​បាន​ស្លាប់បាត់​បង់​ជីវិត​ភ្លាមៗ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំ​គ្នា​លេីក​សព​ពី​កន្លែង​កើត​ហេតុ​យក​មក​ដាក់​អែប​ខាង​ចិញ្ចើម​ផ្លូវ​ហេីយ​ក៏​រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។ ដោយ​ជីវភាព​ខ្វះខាត​ គ្មាន​ថវិកា​ដេីម្បី​យក​សព​ទៅ​ធ្វើ​បុណ្យ​ បន្ទាប់​មក​ក៏​មាន​បង​ប្អូន​ប្រជាពលរដ្ឋមាន​ចិត្ត​អាណិត​ ខ្លះ​បាន​ជួយ​ជាថវិកា​ ដេីម្បី​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​​ប្រពៃណី។ 

ក្រោយ​ពេល​កេីត​ហេតុ​ ដោយ​ជីវភាព​ខ្វះខាត លេច​ឮដល់​មេបញ្ជាការ​រង​កង​ពល​តូច​លេខ​៧០​ ចូលរួម​ថវិកា​មួយ​ចំនួន​និង​បានអោយ​កងកម្លាំង​​យក​សព​ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី​​នៅ​វត្ត​ទឹក​ថ្លា​៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖