ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បើយោងតាម ចេញប្រកាស ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចផ្ទេរ និងតែងតាំងមន្រ្តីអាវុធហត្ថតាមរាជធានីខេត្តចំនួន១៩រូប។
សេចក្តីសម្រេចនេះ បានបង្ហាញថា មេបញ្ជាការរងអាវុធហត្ថខេត្តខ្លះ ត្រូវបានផ្ទេរចេញទៅខេត្តផ្សេង ហើយមេបញ្ជាការរងអាវុធហត្ថខ្លះ ត្រូវបានទទួលតួនាទីបន្ថែមជានាយសេនាធិការ និងនាយសេនា បានជា មេបញ្ជាការរងខេត្ត និងជានាយសេនាធិការ។ ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រេច ៖
ប្រការ១ : តែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
១-ឧត្តមសេនីយ៍ទោ លឹម សាម៉ន អត្តលេខ ០១២៤៦៣ នាយសេនាធិការរង បញ្ជាការដ្ឋានកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា សមាជិក ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន
២-វរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣-វរសេនីយ៍ឯក សែម ហាក់ អត្តលេខ ១៩៥៩៤៨ នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម
៤-វរសេនីយ៍ឯក ប៊ុន ឃី អត្តលេខ ០២៩៩៣៦/នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បច្ចុប្បន្នជា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
៥-វរសេនីយ៍ឯក ឡឹក ចំរើន អត្តលេខ ០៣៦២៧២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តស្វាយរៀង
៦-វរសេនីយ៍ឯក ម៉ី សុផា អត្តលេខ ១៤៥២៦០ នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បច្ចុប្បន្នជា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង
៧-វរសេនីយ៍ឯក ម៉ាន់ ដាវីត អត្តលេខ ១៩៥៧៣៤/នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប
៨-វរសេនីយ៍ឯក មាស សុន អត្តលេខ ០២០៦៣២/នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង
៩-វរសេនីយ៍ឯក ឆេង សុទ្ធី អត្តលេខ ១៩៩២៧៣ នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
១០-វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ អត្តលេខ ០២៨៥៣៤ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប
១១-វរសេនីយ៍ឯក គូ សុភេន អត្តលេខ ០៤៦៨៦៨ នាយសេនាធិការ បញ្ជាកា ការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប បច្ចុប្បន្នជា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប
១២-វរសេនីយ៍ឯក ឃុន ប៊ុនហូ អត្តលេខ ១៩៧២៤៤ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
១៣-វរសេនីយ៍ឯក សៀ ថុន អត្តលេខ ០៤៦៩៧០ នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១៤-វរសេនីយ៍ឯក ឌុច សម្ផស្ស អត្តលេខ ០៣៥៩៥៩/នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ
១៥-វរសេនីយ៍ឯក ហ៊ុន សុងពោ អត្តលេខ ១៩៧៤៩៥ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់
១៦-វរសេនីយ៍ឯក ជា សុវណ្ណារតន៍ អត្តលេខ ២២៤៩៨២ នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
១៧-វរសេនីយ៍ឯក ក្អួត សុវណ្ណ អត្តលេខ ០៣៥៨៧៧/មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
១៨-វរសេនីយ៍ឯក ហែម រិទ្ធី អត្តលេខ ០១២២៥៥/មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្នជា មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
១៩-វរសេនីយ៍ឯក ចេង សូរិយា អត្តលេខ ០៤៣៤៦៨ នាយរង ការិយាល័យនីតិកម្មនិងអធិការកិច្ច បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា នាយទាហាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ប្រការ២ .
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយកនាយកដ្ឋានបុគ្គលិក បណ្តា ស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា