ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃលិចលើភ្នំបាខែងនៅតែជាជម្រើសពិសេសសម្រាប់ទេសចរ

ចែករំលែក៖

ខេត្តសៀមរាប ៖ មិនថាពេលណាជាពេលនោះទេ ការទស្សនាថ្ងៃលិចនៅលើកំពូលប្រាសាទភ្នំបាខែង គឺជាជម្រើសដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ នៅពេលដែលពួកគេមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ពន្លឺពណ៌មាសចែងចាំងលើកំពូលប្រាសាទមួយនេះ ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតសម្រាប់ទេសចរ។

សូមបញ្ជាក់ថា ៖ ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀតដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជា បង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង៕

ដោយ ៖ សិលា


ចែករំលែក៖