ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនក្រុង និងស្រុក ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៧នាក់ ស្រី ១នាក់ ក្នុង៣គោលដៅផ្សេងៗគ្នា។ ក្នុងប្រតិបត្តិការខាងលេីនេះដោយមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានកិច្ចសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តថា ជាក់ស្ដែង ៣គោលដៅផ្សេងៗគ្នា ដែលត្រូវសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបង្រ្កាបរួមមាន៖ គោលដៅទី១ កាលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៣នាក់ ស្រី ១នាក់ ៖(១)ភោគ សារក្ស ប្រុស ៤១ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន (២)ហួត ដាវីត ប្រុស ១៦ឆ្នាំ(៣)វេង ស្រីនី ហៅ អ៊ូច ហៅ អ៉ីត្រពាំងទឹក ស្រី ៥០ឆ្នាំ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់តូច ទូរស័ព្ទ ២ និង ដាវ ២។
+គោលដៅទី២ កាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខក្វោងទ្វារចូលវត្តអង្គខ្មៅ ស្ថិតភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ៖(១) ភិន ចិត្រា ហៅញ៉ា ប្រុស ១៧ឆ្នាំ នៅភូមិភារី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់(មធ្យម១ តូច៤)ទូរស័ព្ទ ២, ម៉ូតូ ១គ្រឿង។
+គោលដៅទី៣ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៣នាក់៖
(១) សុង វឿនហៅ ដាំង ប្រុស ៣២ឆ្នាំ (២) ឃុត វ៉ាន់ដេត ប្រុស ២៤ឆ្នាំ (៣) វ៉ែន ឆានុន ភេទ ប្រុស អាយុ ២៤ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់ (១តូច និង ២មធ្យម) និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យសរុប៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៣កញ្ចប់ (៧តូច និង ៦មធ្យម) ទូរសព្ទដៃចំនួន ៦គ្រឿង; ម៉ូតូ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងអនុវត្តនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែកក្កដានេះ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖តារា