ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ សូមបំភ្លឺចំពោះការផ្សាយ ព័ត៌មានក្លែងក្លាយរបស់គណនី TikTok Chean Dron ដែលមានចរិតបង្អួចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំនៃ មន្ទីរប្រឆាំងគ្រឿងញៀន ដោយបង្ហោះថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់រគ្រឿងញៀន ត្រូវគេ ចាប់ចងអនុវត្តទោសគ្មានលើកលែង តែដូចករណីជនបទេស (ចិន) ក្រុមនេះវិញបែរជាចាប់ ហើយលែង និងថ្នូរលុយ 330,000$ ចាប់ ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ពុំ ជួយពិនិត្យមើល លោក ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់ អស់ហើយ ខ្មែរ»។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមអនុញ្ញាតរំលឹកជូនសាធារណជនថា គណនីឈ្មោះ Chean Dron បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន ជាបន្តបន្ទាប់ ហើយមន្ទីរក៏ធ្លាប់បានបំភ្លឺជូនសាធារណជនផងដែរ ប៉ុន្តែម្ចាស់គណនីក្លែងក្លាយ នេះ នៅតែបន្តទៅបង្កើតគណនី TikTok ឈ្មោះ Chean Dron ដដែលបង្កើតព័ត៌មានក្លែងក្លាយបន្ថែម ទៀត ដោយវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថែមទៀត។ ជាថ្មីម្តងទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមបដិសេធទាំងស្រុង នូវព័ត៌មានក្លែងក្លាយ របស់គណនីហ្វេសប៊ុក និង TikTok ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតរបស់ឈ្មោះ Chean Dron។ ពួកគេបង្កើតព័ត៌មានក្លែងក្លាយនេះឡើង ក្នុងបំណងវាយប្រហារ លាបពណ៌ ធ្វើឱ្យខូចកិត្តិយស ដល់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ដែលកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ តស៊ូបង្ក្រាប បទល្មើសគ្រឿងញៀន ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើប អង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុក និង TikTok ឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្ត សញ្ញាណម្ចាស់គណនី Chean Dorn នេះបាន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងផ្តល់រង្វាន់ជាទី គាប់ចិត្ត និងរក្សាការសម្ងាត់ជូនជាចុងក្រោយ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះសាធារណជន គ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានលេខទូរស័ព្ទ Hotline ចំនួន៥ ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) រង់ចាំទទួលការរាយ ការណ៍ពីសាធរណជន៕
ដោយ៖ តារា