ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យរៀបចំនិងជំរុញការងារបណ្ណាសារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
សូមជម្រាបថា កាលទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០, ស្ថានីយទូរទស្សន៍ទាំងអស់ប្រើប្រាស់កាសែត VHS (Video Home System) ដើម្បីថតរូបភាព កាត់ត និងចម្លងចាក់ផ្សាយ។
ដើម្បីថែរក្សាបាននូវបណ្ណាសារទាំងរូបភាព រូបថត និងសំឡេងសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, ក្រសួងព័ត៌មានបាននិងកំពុងជំរុញលើការងារគ្រប់គ្រងបណ្ណាសាររបស់ខ្លួន ខណៈឧបករណ៍ចាក់ផ្សាយកាសែតទាំងនេះនៅសេសសល់ចំនួនតិចនិងមិនមានការផលិតទៀតទេ ហើយសូម្បីគ្រឿងបន្លាស់ក៏កម្រដោយសារតែពិភពលោកបានវិវត្តមកដល់ឌីជីថល៕
ដោយ៖ តារា