ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពដឹកជញ្ជូនត្រីនៅឃុំកំពង់លួង ជាដែនសមត្ថកិច្ចលោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើកឡើងស្រដៀងៗគ្នាថា បច្ចុប្បន្ន គេសង្កេតឃើញមានសកម្មភាពកាណូតក្រុមឈ្មួញដឹកជញ្ជូនត្រីចំរុះ ដើម្បីលើកឡើងម៉ូតូសណ្ដោងរឺម៉ក និងរថយន្តជាហូរហែ យកទៅលក់ចែកចាយបន្ត បើទោះបីជារដូវនេះជារដូវបិទនេសាទហើយនោះក្ដី គេមិនដឹងថាបញ្ហានេះពាក់ព័ន្ធលោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរឬយ៉ាងណានោះទេ ព្រោះនេះជាដែនសមត្ថកិច្ចរបស់គាត់ ។

ប្រភពរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនត្រីនារដូវបិទនេសាទ ជាដែនសមត្ថកិច្ច លោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ ខាងលើនេះ ត្រង់ចំណុចមាត់ទឹក(កំពុងដរ)ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា ក្រុមឈ្មួញប្រមូលទិញត្រីនារដូវបិទនេសាទ រួចដឹកជញ្ជូនទៅលក់ចែកចាយខាងលើ រស់នៅផ្ទះថែបណ្ដែតលើផ្ទះទឹក ភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ នេះតែម្ដង ។ ហើយត្រីចំរុះដែលពួកគាត់ប្រមូលទិញនេះ គឺ ប្រមូលទិញពីប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ ខុសច្បាប់ស្ដីពីជលផល(របាំងសាច់អួនក្រឡាល្អិតៗ ឬរបាំងស្បៃមុងតែម្ដង)ម្យ៉ាងទៀតរដូវនេះជារដូវបិទនេសាទ ថាប្រមូលទិញចុះក្រែងលោចន្លោះភ្នែក លោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ ចុះដឹកជញ្ជូនឡើងគោកដើម្បីដឹកបន្ត ហេតុអ្វីមើលមិនឃើញ ? ។

សេចក្ដីរាយការណ៍បញ្ជាក់បន្តបន្ថែមទៀតថា បច្ចុប្បន្ន នារដូវបិទនេសាទនេះ គេសង្កេតឃើញស្ថាប័នមានសមត្ថកិច្ចសហការ បង្រ្កាបការប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលច្រើនដែរ ប៉ុន្តែឧបករណ៍ចាប់ត្រីប្រភេទ(របាំងសាច់អួនក្រឡាល្អិត និងរបាំងស្បៃមុង)នៅតែកើតមានច្រើនក្នុងភូមិសាស្រ្តស្រុកក្រគរ ជាពិសេសចាប់ពីឃុំកំពង់លួងទៅផ្នែកខាងកើតតែម្ដង ។

ពាក់ព័ន្ធករណីសេចក្ដីរាយការណ៍ខាងលើ លោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរផងនោះ ពុំអាចសុំការពន្យល់បានទេ ដោយលោកមិនតបតាមបណ្ដាញសង្គម(តេឡេក្រាម)ប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ តាមប្រព័ន្ធ(តេឡេក្រាម)លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ថា អោយជំនាញពិនិត្យ    ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖