ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ខណៈមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល២នាក់នៅតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល២នាក់ ដោយបានកើតឡើង៦លើក ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែរបានកើតឡើងចំនួន៦លើកនេះ រួមមាន៖ (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ១នាក់), រងរបួសសរុប២នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០២នាក់ (ស្រី ០នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព៤នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០នាក់) មិនប្រកាន់ស្តាំ ០២លើក ស្លាប់៣នាក់ ធ្ងន់០នាក់, បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ១នាក់ ៕ដោយ៖តារា


ចែករំលែក៖