ព័ត៌មានទាន់ហេតុការណ៍៖

គណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចេញសេចក្តីណែនាំសមាជិកឲ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp សម្រាប់ទំនាក់ទំនងការងារប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចេញសេចក្តីណែនាំឲ្យសមាជិក សមាជិកានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រុមការងារ យុវជនគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងតាមបណ្តាប្រទេស និងទ្វីប ព្រមទាំងក្រុមជំនួយការ លេខាធិការដ្ឋាន និងតាមបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ក្នុងការផ្តល់ព័ត៌មាន និងរបាយការណ៍នានាជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

សេចក្តីណែនាំរប ស់គណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបន្ថែមទៀតថា សូមបំផុសដល់អង្គការចាត់តាំង និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ទាំងក្នុង និងក្រៅប្រទេស ធ្វើការដំឡើង (Download) បណ្តាញសង្គមទំនាក់ទំនងឆាត CoolApp និងលើកទឹកចិត្តឲ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp សម្រាប់សកម្មភាពទំនាក់ទំនងការងារប្រចាំថ្ងៃ ៕

ដោយ ៖ សិលា


ចែករំលែក៖