ភ្នំពេញ ៖ ចំពោះការដំឡើងផ្ទាំងសូឡា បានក្លាយជាចំងល់ និងការបកស្រាយផ្សេងៗគ្នា ពីមជ្ឈដ្ឋានទូទៅ ជាពិសេសចែករំលែក នឹងបកស្រាយបញ្ច្រាសទិសព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម ទោះជាអាជ្ញាធរអគ្គីសនីកម្ពុជា បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មិនលើសពី១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងឡើយ ! បែបនេះក៏ដោយ ។ ដើម្បីងាយយល់ អាជ្ញាធរអគ្គិសនីកម្ពុជា ពន្យល់ខ្លី បងប្អូនអាចយល់ច្បាស់ហើយ ! ចំពោះការដំឡើងផ្ទាំងសូឡា !
អាជ្ញាធរអគ្គិសនីកម្ពុជា បានចូល Comment តាមផេក តាម Facebook ថា ៖ កម្ពុជា (EAC) សូមជម្រាបជូនលោកអ្នកថា ការធ្វើស្វ័យប្រកាសនេះ គឺគ្រប់តំបន់ទូទាំង ប្រទេស ដើម្បីចង់ដឹងថា មានអ្នកដំឡើងផ្ទាំង សូឡាប៉ុន្មាននាក់? ទំហំប៉ុនណា? នៅកន្លែង ណាខ្លះ? ដើម្បីធ្វើការគ្រប់គ្រងតាម គោលការណ៍ ។ ចំពោះការដំឡើងផ្ទាំងសូឡា ដោយឡែក ដូចជា ឆ្នាំងចម្អិនប្រើ ពន្លឺ ព្រះអាទិត្យ អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ អំពូលបំភ្លឺផ្លូវមិនគ្របដណ្តប់លើ ម៉ាស៊ីនបូម ទឹកមិនគ្របដណ្តប់លើ ។ល។ គឺមិនតម្រូវ ឱ្យធ្វើស្វ័យប្រកាស ទេ ។ ការធ្វើស្វ័យ ប្រកាសពីការដំឡើងសូឡានេះពុំមាន បង់ប្រាក់ទេ ប៉ុន្តែគឺជាការចូលរួមយ៉ាងសំខាន់ របស់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានលើ ការប្រើប្រាស់ថាមពលស្អាតរបស់ពួកគាត់ ក៏ ជាប្រភពសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ វិស័យអគ្គិសនីជាតិផងដែរ ។ អរគុណ ៕
ដោយ ៖ សិលា