ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់៖ ១ប៉ុស្ដិ៍នេះមានភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយរៀបចំខ្សែច្រវ៉ាក់តម្លៃថ្មីនៃសហគមន៍កសិកម្មទំនើបនៅត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ ១ប៉ុស្តិ៍នេះមានភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយរៀបចំខ្សែច្រវ៉ាក់តម្លៃថ្មីនៃសហគមន៍កសិកម្មទំនើបនៅត្រាំកក់។

លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា ផែនការអាជីវកម្មថ្មីរបស់សហគមន៍នឹងព្យាយាមរួមមាន៖

– «លក់មុនដាំ» តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងតម្លៃប្រកួតប្រជែងមួយ ។

– តភ្ជាប់ផ្ទាល់ពីកសិដ្ឋានមកទីផ្សារ កាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល និងពង្រីកច្រកចែកចាយឱ្យកាន់តែធំទូលាយ និងខិតមកជិតអ្នកទិញ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនរួមមួយ។

– ប្រែក្លាយពីការដាំស្ពៃក្រញាញ់តែមួយមុខ ជាលក្ខណៈគ្រួសារ និងប្រមូលផលដំណាលគ្នា មកជាការផលិតបន្លែចម្រុះចំនួន៤មុខ ក្នុងទំហំធំមានសេដ្ឋកិច្ចមាត្រដ្ឋាន ដាំឆ្លាស់គ្នា ប្រមូលផលថេរជារៀងរាល់ថ្ងៃ៕ដោយ៖តារា


ចែករំលែក៖