ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីផ្លាកសញ្ញាឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែង “មានផ្លាកសញ្ញាផ្តល់សិទ្ធិឱ្យគេ” តើអ្នកបើកបរត្រូវឱ្យរថយន្តណាមួយទៅមុន?
ក្រសួងសាធារណការ បានបញ្ជាក់ថា សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែង “មានផ្លាកសញ្ញាផ្តល់សិទ្ធិឱ្យគេ” មានដូចខាងក្រោម៖
– សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ) យានយន្តនៅលើ ផ្លូវមានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ ត្រូវផ្តល់សិទ្ធិឱ្យយានយន្តនៅលើ ផ្លូវគ្មានផ្លាកសញ្ញា ទៅមុន។
-រថយន្តលេខ ១ ស្ថិតនៅលើផ្លូវមានផ្លាកសញ្ញា
បាត់សិទ្ធិ ត្រូវផ្តល់សិទ្ធិឱ្យ រថយន្តលេខ ២ ទៅមុន។
សូមជម្រាបថា ក្រសួងសាធារណការ កាលពីពេលថ្មីៗនេះ ក៏បានបង្ហាញពីផ្លាកសញ្ញាមុននឹងបត់ស្ដាំ ឬឆ្វេង អ្នកត្រូវឲ្យភ្លើងសញ្ញា យ៉ាងតិច ២០ ម៉ែត្រ ពីចំណុចត្រូវបត់។
ជាមួយគ្នានេះ ក្រសួង សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះ និងជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍៕ដោយ៖តារា