ព័ត៌មានទាន់ហេតុការណ៍៖

លើបណ្តាញសង្គមពេញនិយមយកបញ្ហាខ្លះមក troll ហើយក៏ក្លាយជាការលេងសើច

ចែករំលែក៖

ភ្នំពេញ ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានលើកថា ៖ លើបណ្តាញសង្គមពេញនិយម យកបញ្ហាខ្លះមក troll ហើយក៏ក្លាយជាការលេងសើច និងឈានទៅដល់ការយល់ច្រឡំ តែម្តង ដូចរឿង ផ្ទាំងពន្លឺព្រះអាទិត្យ នេះជាដើម ។ 

លោកបន្តថា ៖ តាមការយល់របស់ខ្ញុំ អ្នកជំនាញគាត់ពន្យល់តាមបច្ចេកទេសជ្រៅពេក ដូច្នេះនាំអោយអ្នកអានពិបាកយល់ ។

ខ្ញុំសាកល្បង សង្ខេប ខ្លឹមសារសំខាន់ៗ នៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាឱ្យធ្វើស្វ័យប្រកាសអំពី ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដូចខាងក្រោមនេះ ៖

•ប្រជាជន មិនចាំបាច់ចុះបញ្ជី មិនចាំបាច់ខ្វល់ មិនចាំបាច់រវល់អីទាំងអស់ ចំពោះ៖

ឧបករណ៍ប្រើពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជាបង្គោលអំពូលភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំងដាំបាយ អំពូលបំភ្លឺតាមសួនជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងប្រើក្នុងផ្ទះរាល់ថ្ងៃជាមួយភ្លើងរដ្ឋ។ 

•ការត្រូវធ្វើស្វ័យប្រកាស តែមិនមានចំណាយបង់ថ្លៃប៉ះប៉ូវអ្វីទាំងអស់ សម្រាប់អ្នកប្រើសូឡាតាមផ្ទះ តាមអាជីវកម្ម ដែលមានអានុភាពត្រឹម

១០គីឡូវ៉ាត់ចុះក្រោម ឬសូឡាទំហំមធ្យម ២០ផ្ទាំង ឬអាធំ ១៦ផ្ទាំង សរុបទៅប្រហែល ១២០ម៉ែត្រការ៉េ ទៅ ២០០ម៉ែត្រការ៉េ។

ដូច្នេះនៅទូរទាំងប្រទេស ស្ទើរ៩៥% មិនប៉ះពាល់អ្វីទេបើគិតតាមផ្ទះល្វែងបុរី ៤ម៉ែត្រ គុណ១៦ម៉ែត្រ វាបានតែ ៦៤ម៉ែត្រការ៉េ អញ្ចឹង ដាក់ក្រាលពេញដំបូលផ្ទះល្វែងក៏មិនជាប់ប្រាក់បង់ប៉ះប៉ូវដែរ តែដាច់ខាតត្រូវតែធ្វើស្វ័យប្រកាសឱ្យស្របតាមគោលការណ៍។ 

-ត្រូវចុះបញ្ជី និងអាចត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីឱ្យមានសមធម៍នៅពេលខាងមុខ ចំពោះតែរោងចក្រឧស្សាហកម្ម កន្លែងធ្វើពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ។

 -វត្ថុបំណងនៃសេចក្តីជូនដំណឹងនេះ

១. ដើម្បីគ្រប់គ្រងចរន្ត ការតបណ្ដាញសូឡាជាមួយខ្សែភ្លើងជាតិដោយផ្ទាល់ អាចធ្វើអោយជ្រាបចរន្តអគ្គិសនីទៅក្នុងខ្សែវិញ ពេលចរន្តជាតិផ្ដាច់អគ្គិសនីដើម្បីជួសជុលផ្សេងៗ អាចបង្កហានិភ័យដល់អាយុជីវិតអ្នកជួសជុលបណ្ដាញ។ 

២. ដើម្បីគ្រប់គ្រងលំនឹងថាមពល ព្រះអាទិត្យជួនលិចជួនរះមិនទៀង មិនអាចគ្រប់គ្រងបាន ហើយការឡើងចុះមិនទៀងនេះ វាប៉ះពាល់ដល់លំញ័រអគ្គិសនីឡើងចុះដែរ នាំអោយរអាក់រអួល ឬដាច់តែម្ដង។ 

៣. ដើម្បីគ្រប់គ្រងបរិមាណថាមពល

 បើមិនដឹងថាប្រើថាមពលព្រះអាទិត្យអស់ប៉ុន្មាន ចឹងដូច្នេះ ខាងអគ្គិសនីក៏មិនដឹងច្បាស់ថា គួរស្តុកទុកថាមពលប៉ុន្មាន ដើម្បីអតិថិជនប្រើប្រាស់៕

ដោយ ៖ សិលា


ចែករំលែក៖