ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២នាក់ក្នុងចំណោម ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាក្មេងទំនើង ២នាក់ ក្នុងចំណោម ៣នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនានៅស្រុករំដួល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច នគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យទាំង២នាក់មានទី១.ឈ្មោះ មាស ត្រស់ ហៅឃ្លោកភេទ ប្រុស អាយុ១៨ ឆ្នាំមុខរបរបណ្ដុះកូនអំពៅ(អ្នកកាប់ម៉ូតូ)រស់នៅភូមិថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

និងទី២.ឈ្មោះ ចាន់ មឿនហៅមានភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរជៀជ័រកៅស៊ូ(ម្ចាស់ម៉ូតូ)រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ឃឿន សុភាន់ ហៅង៉ុយភេទប្រុស អាយុ ១៩ឆ្នាំ កម្មកររោងចក្ររស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

រីឯជនរងគ្រោះមានឈ្មោះ ហន សីហា ភេទប្រុសអាយុ១៥ ឆ្នាំមុខរបរសិស្ស រស់នៅភូមិទួលសាលា ឃុំជ្រុងពពេលស្រុករំដួល ខេត្តស្វាយរៀង ម៉ូតូម៉ាក sonic ពណ៌ស លាយក្រហម គ្មានស្លាកលេខបណ្ដាលឱ្យខូចខាតផ្នែកម៉ូតូមួយចំនួន។

ប្រភពបន្តថា មុនកើតហេតុមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៣នាក់បានធ្វើសកម្មភាព យកកាំបិតបុ័ងតោកាប់ទៅលើម៉ូតូជនរងគ្រោះ ម៉ាក sonic ពណ៌សលាយក្រហម គ្មានស្លាកលេខបណ្ដាលឱ្យខូចខាតផ្នែកម៉ូតូមួយចំនួន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយ ពេលធ្វើសកម្មភាពរួចសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំជ្រុងពពេល រដ្ឋបាលឃុំថ្នាធ្នង់ ធ្វើការចុះស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងជាជនសង្ស័យបានចំនួន ២ នាក់។

ដកហូតវត្ថុតាងរួមមាន÷

-កាំបិតបុ័ងតោ ០១ ដើម ។

-ម៉ូតូម៉ាក ហុងដា ០១ គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់មូលហេតុឈ្មោះ ហន សីហាភេទប្រុសអាយុ ១៥ ឆ្នាំមុខរបរសិស្សរស់នៅភូមិទួលសាលា ឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀងម៉ូតូម៉ាក sonic ពណ៌សលាយក្រហមគ្មានស្លាកលេខ បណ្ដាលឱ្យខូចខាតផ្នែកម៉ូតូមួយចំនួនដោយសារតែមាន ទំនាស់ពាក្យសម្ដីនិងគ្នាពីមុនមក ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកនិងជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនឱ្យខានតែបាន៕

ដោយ៖ សុថាន


ចែករំលែក៖