ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និង​វៀតណាម ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ ​នយោបាយការបរទេស និង​សន្តិសុខការពារជាតិ

ចែករំលែក៖

កម្ពុជា និងវៀតណាម ជាប្រទេសជិតខាង ដែលស្ថិតនៅលើឧបទ្វីបឥណ្ឌូចិន ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គក្រោម ប្រទេសទាំងពីរមានដើមកំណើតនៃអរិយធម៌ដាំស្រូវ ដែលមានប្រវត្តិយូរលង់ណាស់មកហើយនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសទាំងពីរមានទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត ជាចំណុចស្នូលតភ្ជាប់តំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ជាមួយនឹងភាពស្រដៀងគ្នាជាច្រើន ប្រទេសទាំងពីរតែងតែជិតស្និទ្ធ ភ្ជាប់ទំនាក់ទំនង ចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះប្រជាជន និងការបង្រួបបង្រួមជាតិ ក៏ដូចជាកិច្ចការងារកសាង និងការពារប្រទេសនាពេលបច្ចុប្បន្ន

ចាប់តាំងពីបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1930រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនង កម្ពុជា-វៀតណាម បានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រសំខាន់ៗ។ ប្រជាជននៃប្រទេសទាំងពីរតែងតែរួបរួម គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក។ ជាពិសេស វៀតណាមបានគាំទ្រ និងជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩) ធ្វើឱ្យប្រទេសជាតិរស់ឡើងវិញ និងស្វែងរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយចំពោះបញ្ហាកម្ពុជា។ កសាងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន។

ការពិតបានបង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជាឆ្លងកាត់ឧបស័គ្គជា ច្រើនក៏ដោយ ក៏នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបង្ហាញក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន អាស្រ័យលើបរិបទ ស្ថានភាព និងពេលវេលាប្រវត្តិសាស្ត្រជាក់លាក់នីមួយៗ។ ការពង្រឹងសាមគ្គីភាព ការភ្ជាប់ទំនាក់ទំនង ជយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ដែលជាច្បាប់រស់នៅដ៏សំខាន់ និងជាកត្តាសំខាន់បំផុតសម្រាប់បដិវត្តន៍របស់ប្រទេសនីមួយៗ រួមចំណែកក្នុងការធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់។

យន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាយ៉ាងល្អ និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ជាពិសេសជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម។ កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស សន្និសីទបណ្តាខេត្ត ដែលមានខ្សែបន្ទាត់ព្រំដែនរួម… តាមរយៈនោះ ភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើន ទាំងចក្ខុវិស័យសម្រាប់ទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ ដើម្បីលុបបំបាត់រាល់ការលំបាក ដោះស្រាយឧបសគ្គបានទាន់ពេលវេលា។ ទម្រង់នៃការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ត្រូវបានជំរុញកាន់តែខ្លាំង។ ឯកសារច្បាប់ជាច្រើនត្រូវបានចុះហត្ថលេខាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន និងធុរកិច្ចនៃភាគីទាំងពីរបានសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងកម្មវិធីសហប្រតិបត្តិការរវាងនាយកដ្ឋាន ក្រសួង ស្ថាប័ន មូលដ្ឋាន។ លទ្ធផលដែលទទួលបានក្នុងវិស័យទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាសន្តិសុខ ការពារជាតិ នៅក្នុងប្រទេសនីមួយៗ។ បន្តពង្រឹង និងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម។ ទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់ជំហររបស់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសកម្ម សហការ រៀបចំសកម្មភាពរំលឹកអនុស្សាវរីយ៍ ដ៏ឧឡារិក និងអត្ថន័យជាច្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩) ទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម (២៤ មិថុនា ១៩៦៧)… ការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីចំណងសាមគ្គីភាពជាប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយវាងកម្ពុជា និងវៀតណាម។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ ភាគីទាំងពីរបានសហការគ្នាយ៉ាងស្អិតល្មួត សហប្រតិបត្តិការ និងគាំទ្រជួយគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ ធានាការពារជាតិ-សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។ អនុវត្តយ៉ាងសកម្មនូវពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២០ – ២០២៤ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈវៀតណាម។ ភាគីទាំងពីរបានអះអាងនូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីបំផ្លិចបំផ្លាញប្រទេសមួយទៀត។ សហការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទៅវិញទៅមក ការសម្របសម្រួលជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន ការដោះស្រាយករណី និងឧប្បត្តិហេតុនានាដែលកើតឡើងនៅតាមព្រំដែន ជំរុញការងារល្បាត និងត្រួតពិនិត្យរឹតបន្តឹងច្រកព្រំដែន ចេញចូលទប់ស្កាត់រាល់សកម្មភាពឆ្លងដែនខុសច្បាប់ និងរក្សាការល្បាតរួមគ្នានៅដែនសមុទ្រ…

ជាការកត់សម្គាល់ ដោយមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ កម្ពុជា និងវៀតណាម បានបញ្ចប់ការចែកខណ្ឌព្រំដែន ការបោះបង្គោលព្រំដែនគោកបាន ៨៤%។ ភាគីទាំងពីរកំពុងសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនគោក ១៦% ដែលនៅសល់។ ភាគីទាំងពីរក៏បានអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងស្តីពីការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមដែលបានស្លាប់នៅកម្ពុជា។

មិនត្រឹមតែសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប្រទេសទាំងពីរក៏ជាទៀងទាត់ធ្វើការពិគ្រោះយោបល់នយោបាយ ចែករំលែកព័ត៌មានទាន់ពេលវេលា និងសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការបីប្រទេស កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចសហប្រតិបត្តិការ៤ប្រទេស កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច ៣ ដងទន្លេរ Ayeyawady – Chao Phraya – Mekong ហៅកាត់ (ACMECs)កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) … រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព ការស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក។

ជាមួយនឹងការប្តេជ្ញាចិត្ត និងការជឿទុកចិត្តផ្នែកនយោបាយយ៉ាងស៊ីជម្រៅ គ្រាប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបាននិងកំពុងបន្តលើកកម្ពស់សមិទ្ធិផលដ៏គួរជាទីមោទនៈ ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាមឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ

ដោយ៖ ធីរីណា


ចែករំលែក៖