ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ក្នុងវេទិកាប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃ៨ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា «ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។»
យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។
លោកក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ។
បើតាមលោកអភិសន្តិបណ្ឌិត ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយព្រោងព្រាតគ្រប់ច្រកល្ហកនាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។
ប្រមុខក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។ លោកក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុ ដូចបច្ចុប្បន្ននេះបានឡើយ។
សូមបញ្ជាក់ថា ៖ ការជំរុញការអប់រំ ពីផលប៉ះពាល់ជាតិស្រវឹង រឹតបន្តឹងការអនុវត្តច្បាប់ លើអ្នកបើកបរមានជាតិស្រវឹង និងការផ្សព្វផ្សាយផលិតផលស្រវឹង មិនហួសហេតុ ជាជម្រើសល្អដល់សង្គម។
និយាយរួម ការបង្ហាញពីភាពរីករាយ ទាន់សម័យ សេចក្តីសុខសុភមង្គលដ៏ អស្ចារ្យ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និង កត្តាសង្គមអូសទាញផ្សេងៗ ក៏ដូចជាការចង់ សាករសជាតិគ្រឿងស្រវឹង ដោយបុគ្គលម្នាក់ៗ គឺជាមូលហេតុនាំឱ្យមានការទទួលទាន គ្រឿងស្រវឹង ។ ការផ្សព្វផ្សាយពីគ្រឿង ស្រវឹងក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន កាន់ តែមានវិសាលភាពទាំងក្នុងបណ្តាញសង្គម និងផ្ទាំងផ្សព្វផ្សាយផ្សេងៗ នៅតាមដងផ្លូវ នានា នៅតាមភូមិ-ឃុំ-ស្រុក-រាជធានី-ក្រុង និង ខេត្ត ។
ក្នុងពេលថ្មីៗកន្លងមកនេះ ថែមទាំងមានការ ផ្សាយពាណិជ្ជកម្ម ដ៏ហួសហេតុលើប៉ុស្តិ៍ ទូរទស្សន៍ ខ្លះក្នុងកម្មវិធីប្រដាល់ ដែលឱ្យ យុវជនឡើងគាស់ក្រវិលស្រាបៀរ មើល រង្វាន់ ហើយផឹកបង្ហាញអ្នកទស្សនា នៅលើ សង្វៀនប្រកួតក្នុងពេលផ្សាយផ្ទាល់ ។
តាមរយៈរឿងនេះ យុវជនខ្លះគិតថា ការ ផ្សាយពាណិជ្ជកម្មមានរង្វាន់ និងកត្តាសង្គម មួយចំនួន ពិតជាទាក់ទាញឱ្យមានការ ទទួលទានគ្រឿងស្រវឹង ។ ចំណែក អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការជំរុញ ការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់បញ្ជ្រាប ការយល់ដឹងពីគ្រឿងស្រវឹង និងកាត់បន្ថយ ការផ្សព្វផ្សាយ នៅទីសាធារណៈឱ្យបាន ច្រើនជាដំណោះស្រាយល្អបំផុត ។
មជ្ឈដ្ឋានទូទៅបានបង្ហាញការគាំទ្រ ចំណាត់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ ខេត្តទាំងអស់ បញ្ចប់ ការផ្សព្វផ្សាយ គ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ៕
ដោយ ៖ សិលា