ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកស្រីបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺសួតធ្ងន់ធ្ងររបស់បុរសម្នាក់ វ័យ៥៩ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យ និងព្យាបាលលោកពូ ផន អូន អាយុ ៥៩ ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល រាជធានីភ្នំពេញ ដែលមានអាការ រលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត ដក់ទឹក្នុងស្រោមសួតខាងស្តាំ ព្រមទាំងខ្វះគ្រាប់ឈាមក្រហម ។ 

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបន្តថា ៖ បច្ចុប្បន្ន លោកពូ មានភាពធូរស្បើយច្រើន ហើយកំពុងបន្តសម្រាកព្យាបាលនៅមន្ទីពេទ្យ ជាមួយទឹកចិត្តគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

ដោយ ៖ សិលា


ចែករំលែក៖