ខេត្តកំពង់ស្ពឺ ៖ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសមាជិកគណបក្សប្រឆាំងចំនួន៧រូប ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ៖ សមាជិកគណបក្សប្រឆាំងចំនួន៧រូបនោះ រួមមានមកពី ៖
-គណបក្សកម្លាំងជាតិខេត្តកំពង់ស្ពឺ៣រូប
-គណបក្សភ្លើងទៀនឃុំត្រពាំងគង ៣រូប(មុន២រូប)
-គណបក្សភ្លើងទៀនឃុំរលាំងគ្រើល ១រូប។
ពួកគាត់ទាំង៧រូបបានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងទាំងនេះ និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ ពួកគាត់បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងមានគំនិតចង់ផ្តូលរំលំរដ្ឋាភិបាល ជាពិសេសថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប្រឆាំងនឹងផលប្រយោជន៍មហាសាលនៃគម្រោងព្រែកជីកហ្វូណនតេជោ។
មួយរយៈនេះ គេសង្កេតឃើញថា សមាជិកគណបក្សប្រឆាំងតាមបណ្តារាជធានី ខេត្ត បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងទាំងនេះ និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា ហាក់ដូចជាទឹកបាក់ទំនប់ , ទឹកក្រជាក់ត្រីកុំ៕
ដោយ ៖ សិលា