ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ត្រង់ផ្លូវរង្វង់មូល ដែលមានផ្លាកសញ្ញាបង្ហាញទិស

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីផ្លាកសញ្ញាឈ្វេងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ត្រង់ផ្លូវរង្វង់មូល ដែលមានផ្លាកសញ្ញាបង្ហាញទិស។

ក្រសួងសាធារណការ បានបញ្ជាក់ថា ចំពោះរង្វង់មូលដែលមានផ្លាកសញ្ញាបញ្ជា (បង្ហាញទិស)

ម៉ូតូលេខ១ ស្ថិតនៅលើផ្លូវរង្វង់មូល ត្រូវទៅមុន រថយន្តលេខ២ ត្រូវទៅតាមក្រោយ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលនេះ លោក ផន រឹមអ្នកនាំពាក្យ និងអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងដែរថា តើអ្វីជាការកែច្នៃខុសលក្ខណៈបច្ចេកទេស? ខុស ឬត្រូវ យកអ្វីមកវាស់វែង?

លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ដូចខាងក្រោមនេះថា៖

-មួយរយៈនេះ មានការវែកញែកពាក់ព័ន្ធលក្ខណៈបច្ចេកទេសយានយន្ត ដែលពេលថ្មីៗនេះ វែកញែកលើការកែបំពង់ស៊ីម៉ាំង ហើយសមត្ថកិច្ចក៏បានមានវិធានការលើករណីនេះផងដែរ។

-ការកែច្នៃខុសបច្ចេកទេស គឺសំដៅលើការកែច្នៃខុសលក្ខណៈដើម(ខុសពីរោងចក្រផលិត)ដោយយោងក្នុងប្រកាស២៣៤ ប្រការ៣៦។ ។

-ការត្រួតពិនិត្យសំឡេងម៉ាស៊ីន ត្រូវដាក់ឧបករណ៍វាស់ជិតកន្ទុយបំពង់ស៊ីមាំងក្នុងស្ថានភាពឈប់ ឬចតតម្រូវឱ្យ រថយន្តគ្រួសារ និងរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន មិនត្រូវលើសពី១០៣(មួយរយបី) db(A)៕ដោយ៖តារា


ចែករំលែក៖