ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម​ ស​ ខេង ៖​ ប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​របស់សម្ដេច​កាលពីថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ថា៖​ នៅថ្ងៃនេះខ្ញុំបានប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។

សម្ដេចក្រឡាហោម​ បានបញ្ជាក់ថា​ សត្វពង្រូលអានាថាមួយក្បាលនេះបានលូនចូលមកផ្ទះរបស់ខ្ញុំកាលពីយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤នេះ ។

បន្ថែមពីនេះ​ សម្ដេចក្រឡាហោម​ បានបញ្ជាក់បន្ថែមទៀតថា​ ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ ហើយយើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលយូរអង្វែង ពីជំនាន់បច្ចុប្បន្ន តទៅពេលអនាគត របស់ប្រទេសជាតិយើង ៕

ដោយ​៖ តារា​


ចែករំលែក៖