ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយសារភ្លើងឆេះព្រៃ

ចែករំលែក៖

អាជ្ញាធររុស្ស៊ីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងទីក្រុង Novorossiysk ភាគខាងត្បូង ដោយសារភ្លើងឆេះព្រៃរីករាលដាល។

ភ្លើងឆេះព្រៃមួយបានកើតឡើងនៅជិតទីក្រុង Novorossiysk ដែលមានទីតាំងនៅឆ្នេរសមុទ្រខ្មៅ ហើយបានរាលដាល និងឆេះផ្ទៃដីជាង 22 ហិកតា។ អភិបាលក្រុងលោក Andrei Kravchenko បាននិយាយថា អាជ្ញាធរបានបញ្ជូនរថយន្តក្រុងដើម្បីជួយជម្លៀសមនុស្សប្រហែល 200 នាក់ពីតំបន់គ្រោះថ្នាក់ ខណៈដែលឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យត្រូវបានចល័តដើម្បីពន្លត់ភ្លើង។
ប្រឈមមុខនឹងស្ថានភាពបែបនេះ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមគ្រប់គ្រងភ្លើងដែលគ្របដណ្តប់លើផ្ទៃដីធំមួយ ហើយបានកាប់ដើមឈើជាច្រើនដើម ទប់ស្កាត់កុំឱ្យឆេះរាលដាល៕ ដោយ៖ ធីរីណា

រូបថត៖ VTV.VN


ចែករំលែក៖