បាត់ដំបង:ស្ត្រីម្នាក់ពេលកំពុងដាំទឹកបានផ្ទុះកំប៉ុងហ្គាស ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង បណ្តាលឱ្យរបួសរលាកភ្លើងធ្ងន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ ត្រង់ចំណុចក្រុមទី ៣ ក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះកែវ ចំរើន អាយុ ៣៨ឆ្នាំ រងរបួសរលាកមុខមាត់ និងពាសពេញដងខ្លួន ស្នាក់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងទៀងថា គ្រោះថ្នាក់ផ្ទុះកំប៉ុងហ្គាសខាងលើនេះដែរបានបណ្តាលឲ្យស្ត្រីម្ចាស់បន្ទប់ម្នាក់រងរបួសធ្ងន់ និងខូចខាតអស់សម្ភារ:ប្រើប្រាស់មួយចំនួនទៀត ខណ:ជនរងគ្រោះកំពុងដាំទឹកក៏ស្រាប់តែផ្ទុះកក្រើកពេញបន្ទប់ជួល ព្រមទាំងបានឆាបឆេះជាអណ្តាតភ្លើងឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកបន្ទប់ក្បែរខាងជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង៕ជ្រោយពេជ្រ